សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កូ​វីដ-១៩៖ ចំនួន​អ្នក​ឆ្លង​បាន​កើន​ដល់ ៤២.៥លាន​នាក់ និង​ស្លាប់​ជាង ១.១៥លាន​នាក់

ភ្នំពេញ៖ គិត​ត្រឹម​ម៉ោង ៥៖៤៥នាទី​ល្ងាច ថ្ងៃ​សៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «ជំងឺ​រាតត្បាត​ជាស​កល» បាន​វាយលុក​ចូលដល់​ប្រទេស និង​ដែនដី​សរុប​ចំនួន ២១៥ ហើយ​នៅ​ទូទាំង​សកលលោក ពោល​វា​បាន​រីកសាយ​ភាយ ពាសពេញ​ទ្វីប​ទាំងអស់​លើ​ភពផែនដី លើកលែងតែ​ទ្វីប​ទឹកកក​អង់តាក់ទិក​មួយ​ប៉ុណ្ណោះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ worldometer បាន​បង្ហាញថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ វា​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៤២,៥៥៩,៨៣៧នាក់ ដែល​ក្នុងនោះ​អ្នកជំងឺ​ចំនួន ១,១៥០,២៨៤នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង ៣១,៤៦៣,០៧៥នាក់​ផ្សេងទៀត ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ នៅ​ទូទាំង​សកលលោក។ ទោះជា​យ៉ាងណា បណ្តា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​ចាប់ពី ១០០ករណី គឺមាន ១៩៥ប្រទេស និង​ដែនដី ដោយ​ក្នុងនោះ​ប្រទេស​កម្ពុជា​យើង​ឈរ​នៅ​លេខ​រៀង​ទី ១៨៨ ។