សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋាភិបាល​សម្រេច​កាត់​ដី​ចំនួន ៣០២ ហិកតា ពី​ក្រុង​តាខ្មៅ​មកជា​ចំណុះ​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេច​កាត់​តំបន់​មួយចំនួន​នៃ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ទំហំ ៣០២ហិកតា មកជា​ចំណុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោរ ដើម្បី​ដោះស្រាយ និង​សម្រួល​ដល់​ការអនុវត្ត​ប្លង់​មេស​ម្រា់​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹងទំពុន និង​បឹង​ជើងឯក ក៏ដូចជា​សម្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល និង​ការផ្តល់​សេវាសាធារណៈ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើលិខិត​ផ្លូវការ​ជូ​នស​ម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​បាន​បញ្ជាក់ថា “ខ្ញុំ​សូម​គោរព​ជម្រាបជូន សម្ដេច​ប្រមុខរដ្ឋស្ដីទី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្តាល បានធ្វើ​លិខិត​មក​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ផ្ទៃដី​ទំហំ ៣៧៦ហិកតា ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឱ្យមក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

នៅក្នុង​លិខិត​ដដែល​បានបញ្ជាក់​ទៀតថា ការស្នើសុំ​កែសម្រួល​ព្រំប្រទល់​ខាងលើនេះ ដើម្បី​ដោះស្រាយ និង​សម្រួល​ដល់​ការអនុវត្ត​ប្លង់​មេស​ម្រា់​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹងទំពុន និង​បឹង​ជើងឯក ក៏ដូចជា​សម្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល កិច្ចការ​អភិវឌ្ឍន៍ ការរក្សាសន្ដិសុខ​សណ្តាប់ធ្នាប់ ការផ្តល់​សេវាសាធារណៈ និង​ការងារ​សង្គមផ្សេង។

 

តំបន់​ដែល​ត្រូវ​កែសម្រួល​ព្រំប្រទល់​រវាង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ត្រូវបាន​សម្រេច​កាត់​ភូមិ​ចំនួន៥ ដែល​ធ្លាប់​ស្ថិតនៅ​ចំណុះ​រដ្ឋបាល​ខេត្តកណ្តាល មកជា​ចំណុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោរ។ សេចក្ដីលម្អិត​នឹងមាន​បញ្ជាក់​នៅក្នុង​លិខិតផ្លូវការ​ក្រោម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចខាងក្រោម ៖

#អគុណសន្តិភាព