សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ស្វែងយល់​អំពី​គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ ១

ភ្នំពេញ ៖ នៅត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ គម្រោង​សាងសង់​ស្ពាន​ចំនួន២ឆ្លងកាត់​ទន្លេ​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ភ្ជាប់​ជាមួយ​គម្រោង​ក្រុង​រណប​កោះនរា និង​បន្ត​ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ១ នឹងត្រូវ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅក្នុង​គម្រោង​នៃ​ការសាងសង់​ស្ពាន​ទាំង២ ដែល​នឹងចូលរួម​បង្កើន​សោភ័ណភាព​ក្រុង ជាពិសេស​អាចជួយ​រំដោះ​វិបត្តិ​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ច្បារអំពៅ​នេះ ត្រូវបាន​បែងចែក និង​កំណត់​យ៉ាងច្បាស់​ទៅលើ​ផែនការ និង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​យ៉ាងច្បាស់។

 

ការបែងចែក​ទាំងនេះ​រួមមាន​ដូចជា ៖

 

ទី១-អំពី​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា

-ប្រវែង​សរុប ៨២៤ម ទទឹង ២៤.៥ម

-បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣ម

-សសរស្ពាន​មាន​គម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម

-ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩ម

-ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ៩២ម

-ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២ទៅ និង​គន្លង​ចំនួន ២មក ដែល១គន្លង​មាន​ទទឹង ៣.២៥ម និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១ទៅ និង​គន្លង​ចំនួន ១មក ដែលមាន​ទទឹង ១.២៥ម​សងខាង

-ល្បឿន​សុវត្ថិភាព ៤០គ.ម/ម៉ោង

-ជម្រាល​ទទឹង​ស្ពាន ២%

-សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កំពស់ ៦០ម គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស

-សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាននីមួយៗប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨ដើម មាន​ទំហំ​អង្កត់ផ្ចិត ២ម

-គ្រឹះ​ខួង​សសរ​ទី១មាន​ជម្រៅ ៥៩.៤០ម និង​សសរ​ទី២មាន​ជម្រៅ ៧៣.៤០ម

-ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣

-ជើងតាង​ស្ពាន​មាន​ទំហំ ២៤.៣ម​x១៧.៧ម​x៤.៥ម

-កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨ម នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត

-កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨ម នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត

-គម្លាត​ពីស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០ម

-សសរស្ពាន​ខ្សែកាបនីមួយៗមាន​ខ្សែកាប​ចំនួន១ជួរ ១៦ដើម​សងខាង ក្នុង១ដើម​មានភ្ជាប់​ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមាន​អង្កត់​ផ្ចឹ​ត ១៥.២ម​ម

-សសរស្ពាន​ខ្សែកាប​ទាំង២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ

-មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ព្ពា​ន

-រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន

-ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូសចរាចរ

-គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០ដុល្លា​អាមេរិក

-រយៈពេល​សាងសង់ ៣៥ខែ

-សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC

ទី២-អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ ១

-បណ្តោយ​ស្ពាន​សរុប​ប្រវែង ៦០ម

-ទទឹង​ស្ពាន ២១ម

-បណ្តោយ​ស្ពានបេតុង ៤៥ម

-ផ្លូវ​គល់ស្ពាន​សងខាង ១៥ម៉ែត្រ

-រយៈពេល​សាងសង់ ១២ខែ

#អគុណសន្តិភាព