សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

គ្រោះទឹកជំនន់​បាន​បន្ត​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ជាង​កន្លះ​លាន​នាក់ និង​បាត់​បង់ជីវិត​ចំនួន៤០នាក់

ភ្នំពេញ ៖ តាមរយៈ​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅនេះ ប្រជាជន​កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​បាន​បន្ត​កើនឡើង​រហូតដល់​ជាង​កន្លះ​លាន​នាក់ និង​មាន​មនុស្ស​បាត់បង់​ជីវិត​កើនឡើង​ដល់៤០នាក់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅក្នុង​រាយការណ៍​ដដែល​បាន​បង្ហាញថា គិត​ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា ដល់​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅ​រាជធានី-ខេត្ត​ចំនួន២០ របស់​កម្ពុជា បាន​រង​ការប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​មាន​ប្រជាជន រង​ផលប៉ះពាល់​ចំនួន១៣៦,៤៤២គ្រួសារ ស្មើ​ប្រមាណ ៥៤៥,៧៦៨នាក់, ប្រជាជន​បាន​ជម្លៀស មក​ទីទួល​សុវត្ថិភាព​ចំនួន ១១,៨៣៨គ្រួសារ ស្មើ​ប្រមាណ ៤៧,៣៥២នាក់ និង​ប្រជាជន​ស្លាប់​ចំនួន ៤០នាក់។

តាម​របាយការណ៍​ដដែល បានឱ្យដឹងថា គ្រោះទឹកជំនន់ ដែល​បាន​ប៉ះពាល់​ដល់២០ រាជធានី-ខេត្ត ស្មើ ១១៧ក្រុង/ស្រុក/ខណ្ឌ

រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

* ផ្ទះ​ប៉ះពាល់​ប្រមាណ ១២០,៤១៨ខ្នង និង​ខូចខាត ៦៣ខ្នង

* សាលារៀន​លិច​ទឹក​ប្រមាណ ៩២៥កន្លែង និង​វត្ត​លិច​ទឹក​ប្រមាណ ៣០៥កន្លែង

* ស្រូវ​លិច​ទឹក​ប្រមាណ ២៧០,០០៧ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៨៨,៧៧៩ហិកតា

* ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៦១៦គីឡូម៉ែត្រ

* ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១,៦៨៥គីឡូម៉ែត្រ

* ទំនប់ ប៉ះពាល់​ប្រមាណ ៤១គីឡូម៉ែត្រ

* ប្រឡាយ​មេ ប៉ះពាល់​ប្រមាណ ២៣៧គីឡូម៉ែត្រ

* ប្រឡាយ​រង ប៉ះពាល់​ប្រមាណ ២១៧គីឡូម៉ែត្រ

* ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ១៤៤គីឡូម៉ែត្រ

* ច្រាំងទន្លេ ប៉ះពាល់ ២១៩៥ម៉ែត្រ៕

#អគុណសន្តិភាព