សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កម្ពុជារៀបចំពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

នៅកន្លែងពិព័ណ៌កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីពិធីកាត់ខ្សែបូរនិង បើកពិព័រណ៍ខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជាក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្របប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីននិងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួមទាំង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ – ថ្នាក់ដឹកនាំ និងមឹត្តប្រតិបត្តិករសកម្មភាពមីន តំណាងសា្ថប័ន ជាតិ-អន្ដរជាតិ – សមាជិក សមាជិកា រៀបចំការតាំងពិព័រណ៍ និងក្មួយៗសិស្សានុសិស្សមកពីរាជធានីភ្នំពេញយ៉ាងច្រើនកុះករ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោកជំទាវ ស្រេង សោភា អគ្គលេខាធិការរងអាជ្ញាធរមីន និងប្រធានអនុគណៈកម្មការ រៀបចំពិព័រណ៍ បានអាន រាយការណ៏ ស្តីពីដំណើរការទូទៅនៃការ៉រៀបចំការតាំងពិពីរណ៍សមិទ្ធផល និងធាតុចូលសំខាន់ៗ ដែល សង្ខេបជូនត្រូវបានយកមក់ប្រើប្រាស់ជាមួលដ្ឋាន កង ការរៀបចំអត្តន័យ ក៏ដូចជាប្លង់នៃពិព័រណ៏ទាំងមូល រយះពេល២ថ្ងៃគឺថ្ងៃទី២១.២២នេះនិងសមិទ្ធផលនានា លើការតាំងពិព័រណ៍នេះ ក៏បានដាក់តាំងបង្ហាញ សមិទ្ធផលសកម្មភាពមីនរយៈពេល៣០ឆ្នាំ ឧបករណ៍ ម៉ាស៊ីនពីគ្រឿងចក្របោសសម្អាតមីន ការបង្ហាញការដោះមីន ដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមី និង សំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ (សុំនខ និងកណ្ដុរ)។បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចស់ង្គ្រោះ ជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់ ច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន នឹងឧបករណ៏បច្ចេកទេសទំនើប ៗ កងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីប្រទេស ហើយទាហានមួកខៀវទាំងនោះ។

ថ្លែងក្នុងឱកាសបើកពិព័រណ៍ខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជក្នុងនាម សម្តេចអគ្គមហាសនា បតីតើជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក កម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលបានដាក់ តាំងបង្ហាញអំពី ដំណើរដ៏វែងឆ្ងាយនៃកិច្ច គាំពារសន្តិភាព និងបេសកកម្មរួមគ្នាលើសកម្មភាពិ មនុស្សធម៌ដ៏ប្រពៃបំផុតមួយ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តទៀតថា បេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្ដល់ជំនួយ ដៃគូអភិវឌ្ឍន៍ប្រតិបត្តិករជាតិ-អន្តរជាតិនិងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងមីន និងក្នុងការដោះស្រាយផលប៉ះពាល់ដោយ៉សារ សំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីន ប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីន័ប្រឆាំង រថក្រោះចំនួន័ ២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៣.០២៨.៦៥៩ គ្រាប់។ ជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់យើងទាំងអសច់គ្នា៖ ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នសកម្មភាពមីននៅកម្ពុជាវាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន សម្តែងការដឹងគុណចំពោះទឹកចិត្តសប្បុរស របស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន ដែលបានបន្ដ្រីគាំទ្រ ដលកិច្ច ខិតីខំប្រឹងប្រែងរបស់កម្ពុជានិងកោតសរសើរ ភាពប៉ិនប្រសប់របស់អ្នក ដែលបាននាំមក នូវបច្ចេកវិទ្យាថ្មីៗក្នុងការរាវរក ការបោសសម្អាត និង បំង្កើតឧបករណ៏កាំរពារនានា និង ស់ម្ដែងនូវការដឹងគុណ ដល់អ្នកបោសសម្អាតមីនទាំងអស់។

គូសបញ្ជាក់ថា ព្រះរាជណាចក្រកម្ពុជា មានផ្ទៃដី ២.៥១ គីឡូម៉ែត្រក្រឡា ស្មើនឹង ១៧០៣ ភូមិ ត្រូវបានបោសសម្អាត នឹងប្រែក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ៏ ៩លាននាំក់ ប្រើប្រាស់ និង រាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀនមន្ទីរជឿទ្យ ស្ពានថ្នល់ និងកសិកម្ម ជាដើម ជាពិសេសបានប្រែក្លាយ ដីមឹន់ ទៅជា ដីមាស ។

បន្ទាប់មកបាន គណៈអធិបតីបានអញ្ជើញទស្សនាបានទស្សនាពិព័រណ៍រួមគ្នាដ៏ អស្ចារ្យ ដើម្បីស្វែងយល់ពីប្រវត្តិសង្គ្រាម និងដំណើរការ ស្វែងរកសន្តិភាព រួមជាមួយទិដ្ឋភាពសំខាន់ៗ នៃសកម្មភាព មីនគិតចាប់ពីឆ្នាំ១៩៩២មក ដែលពិពរណ៌ បានបង្ហាញពី ទឹកចិត្ត ឆន្ទះ និងបេះដូងរបស់បងប្អូន ដែលបានចូលរួមតាំង បង្ហាញ។ប្រមុខដឹកនាំកម្ពុជា ត្រូវបានអភិវឌ្ឍខ្លួន ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប និងខិតខំអភិវឌ្ឍក្លាយជា ប្រទេសមានចំណូលម៍ធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕