សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវជាតិលេខ២ និងដាល់ប្រព័ន្ធលូក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវជាតិលេខ២ និងដាល់ប្រព័ន្ធលូ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសហការជាមួយក្រុមហ៊ុនសាងសង់ ក្នុងការសម្របសម្រួលរាល់បញ្ហានានាដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសត្រូវសហការក្នុងការសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរក្នុងភូមិសាស្ត្រដែលកំពុងស្ថាបនានេះ ដើម្បីបញ្ជៀសការកក់ស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ក្រុមហ៊ុនសាងសង់ សូមពន្លឿនការសាងសង់ឱ្យបានឆាប់រហ័ស ហើយក្នុងករណីមានបញ្ហាប្រឈម ក្នុងពេលសាងសង់ សុំសហការជាមួយអាជ្ញាធរសង្កាត់ ក្រុង ដើម្បីធ្វើការសម្របសម្រួល និងពន្លឿនដល់ការសាងសង់ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោងទុក៕