សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយអំពីការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅរសៀលថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ អំពីការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធានាថាការប្រឡងនាពេលខាងមុខនេះប្រព្រឹត្តបានយ៉ាងល្អប្រសើរ មិនមានបាតុភាពអសកម្មណាមួយកើតឡើង និងការរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពជូនបេក្ខជនប្រឡងប្រកបដោយសុវត្ថិភាព ៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331