សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃកាត់បន្ថយភាពងាយរងគ្រោះតាមបែបបរិយាបន្ន

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្តីទី ឯកឧត្តម ផៃ សុខុមា ទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី មីសសែល ចឹកហ្គូដូ អ្នកសម្របសម្រួលថ្នាក់តំបន់របស់តំណាងអង្គការ Oxfam លើការងារវិសមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ ឧបករណ៍វាយតម្លៃកាត់បន្ថយភាពងាយរងគ្រោះតាមបែបបរិយាបន្ន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីក្រុមការងារសម្របសម្រួលថ្នាក់ជាតិ អង្គការដៃគូ និងថ្នាក់ខេត្ត លោក លោកស្រីជាអភិបាលរងស្រុក តំណាងរដ្ឋបាលឃុំនៃស្រុក ឃុំពាក់ព័ន្ធដែលមកពីខេត្តក្រចេះ រតនគិរី និងស្ទឹងត្រែង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕