សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចាន់ រតនា អភិបាលរងខេត្តបានអញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត ដែលរៀបចំដោយមន្ទីរបរិស្ថាន ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ អង្គការ WCS និងអង្គការពាក់ព័ន្ធមួយចំនួនទៀត ដោយមានការចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងយុវជន ស ស យ ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា ដែលពិធីនេះប្រារព្ធនៅទីតាំងសួនរូបដំរីដែក៕