សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តជំរុញឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រ្តី យុវជន និងកុមារ ពិសេសកុមារអនាថា

នៅព្រឹកថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត(គ.ក.ស.ក) ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក​ ខេត្ត​ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក គ.ក.ស.ក លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូ និងក្រុមការងារ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បន្ទាប់ពីអង្គប្រជុំបានអនុម័តលេីរបៀបវារៈចំនួន​ ៦រួចមក​លោកជំទាវ​ ប្រធាន គ​.ក.ស.ក​ ខេត្ត​ បានចាត់ឱ្យលោក ឈឿន ចំរើន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទី ផ្សព្វផ្សាយនូវសេចក្តីសម្រេចលេខ០៨២/២២ ស.ស.រ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលខេត្តសៀមរាប ។

ស្របតាមរបៀបវារៈដែលបានអនុម័តខាងលេី​ អង្គប្រជុំបានធ្វើសេចក្តីរាយការណ៍​ ត្រួតពិនិត្យ​ និងពិភាក្សា ដោយបានលើកឡេីងនូវបញ្ហាប្រឈម​ និងចំណុចមួយចំនួនពាក់ព័ន្ធលើបញ្ហាស្រ្តី យុជន និងកុមារ ពិសេសកុមារអនាថា។

លោកជំទាវ​ ស៉ិន​ ណម​ បានជំរុញដល់លោក​ លោកស្រី​ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយឱ្យអស់លទ្ធភាពរាល់បញ្ហាដែលបានលេីកឡេីងក្នុងកិច្ចប្រជុំលេីកទី៤១នេះ។ ម្យ៉ាងទៀត​ ត្រូវទប់ស្កាត់​ និងត្រូវរាយការណ៍ជាបន្ទាន់រាល់បញ្ហាអំពេីហឹង្សាក្នុងគ្រួសារ​ ករណីរំលោភ​ និងការធ្វេីពលកម្មកុមារ។ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏ថ្លែងអំណរគុណដល់សមាជិក​ សមាជិកា​ និងអង្គប្រជុំដែលបានលេីកឡេីងរាល់បញ្ហានិងបានដោះស្រាយទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕