សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក សុខ ថុល អភិបាលរងខេត្ត អញ្ជើញចុះបិទការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង២៦៨ម ទទឹង៥ម និងមានស្មាផ្លូវក្រាលគ្រួសក្រហមកម្រាស់០.១៥ម ទទឹង០.៥ម នៅឃុំអំពិល ស្រុកប្រាសាទបាគង

ព្រឹកថ្ងៃ២២​ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០ នាទី នៅឃុំអំពិល ស្រុកប្រាសាទបាគង បានរៀបចំពិធីបិទការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង២៦៨ម ទទឹង៥ម កម្រាស់ ០.១៥ម និងមានស្មាផ្លូវក្រាលគ្រួសក្រហមកម្រាស់ ០.១៥ម ទទឹង ០.៥ម មានទីតាំងស្ថិតនៅ ភូមិត្នោតនិងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដោយការសាងសង់នេះ អនុវត្តដោយសហគមន៍ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកមេឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋដែលទទួលផលេីផ្លូវមួយខ្សែនេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក​ អភិបាលរងខេត្ត មានការកោតសរសើរដោយស្មោះស្ម័គ្របំផុតចំពោះសហគមន៍ ដែលបានធ្វើការសាងសង់ផ្លូវមួយខ្សែតាមផែនការនិងកិច្ចសន្យាដែលបានគ្រោងទុក។ លោកបានបន្តថា​ ផ្លូវមួយខ្សែនេះសាងសង់ឡេីងជាប្រយោជន៍រួម​សម្រាប់បងប្អូននៅមូលដ្ឋានមានភាពងាយស្រួលក្នុងការប្រេីប្រាស់​ ដឹកជញ្ជូនកសិផលទៅរកទីផ្សារផងដែរ។ ជាមួយគ្នានេះ​ ដេីម្បីប្រេីប្រាស់បានយូរអង្វែងសូមអ្នកប្រេីប្រាស់កុំដឹកលេីសទម្ងន់​ ដែលធ្វេីឱ្យផ្លូវងាយនឹងខូចខាត។

សូមបញ្ជាក់ផងដែរថា​ ផ្លូវបេតុងអាមេប្រវែង២៦៨ម ទទឹង៥ម កម្រាស់ ០.១៥ម និងមានស្មាផ្លូវក្រាលគ្រួសក្រហមកម្រាស់០.១៥ម ទទឹង០.៥ម នៅឃុំអំពិល ស្រុកប្រាសាទបាគងគឺប្រេីប្រាស់ថវិការបស់គម្រោងលេីកកម្ពស់ជីវភាពប្រជាជនក្រីក្រ​ ហៅកាត់ថាលាភ៕