សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត រួមកិច្ចប្រជុំជាមួយក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ ដើម្បីពិនិត្យស្ថានភាពមណ្ឌលប្រឡង និងផ្តល់កិច្ចសហការក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ ដែលដឹកនាំដោយ ឯកឧត្តម សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិកអមដំណើរ ដើម្បីពិនិត្យស្ថានភាពមណ្ឌលប្រឡង និងជ្រើសរើសអ្នកអង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់អង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកសេនាធិការងកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ គឺដើម្បីឱ្យការប្រឡងប្រពឹត្តទៅប្រកបដោយភាពប្រក្រតី មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អ តាមមណ្ឌលប្រឡងនីមួយៗ ធានាបាននូវយុត្តិធម៌ជូនបេក្ខជន និងមាតាបិតា ឬអាណាព្យាបាលរបស់បេក្ខជន ថែរក្សាការពារសុខសុវត្ថិភាពជូនបេក្ខជន គណៈមេប្រយោគ ទប់ស្កាត់បាតុភាពមិនប្រក្រតីនានាក្នុងដំណើរការប្រឡង ព្រមទាំងជួយសម្រួលចរាចរណ៍ដល់បេក្ខជនដែលធ្វើដំណើរទៅមណ្ឌលប្រឡង និងត្រូវចាត់តាំងក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ នៅតាមមណ្ឌលប្រឡងដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ ក្នុងករណីបេក្ខជនកើតមានបញ្ហាផ្សេងៗ ក្នុងអំឡុងពេលត្រូវចូលរួមប្រឡង និងត្រូវត្រៀមសម្ភារបរិក្ខាពេទ្យដើម្បីចាំសង្គ្រោះបន្ទាន់ពេលមានបេក្ខជនមានបញ្ហាសុខភាពផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ខេត្តសៀមរាប មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមាន ១៤មណ្ឌល ស្មើនឹង ៤២១បន្ទប់ មានបេក្ខជនសរុប ១០៥០៧នាក់៕