សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម គីម រិទ្ធី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តព្រះវិហារ

នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពរបស់ក្រុមការងារកសាងផែនការនិងអភិវឌ្ឍខេត្ត ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការ លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងកិច្ចប្រជុំនោះផងដែរឯកឧត្តមបានគូសរំលេចនូវបទពិសោធ១១១ថ្ងៃដែលឯកឧត្តមមកកាន់តួនាទីជាអភិបាលខេត្ត និងបានដាក់ចេញនូវសូចនាករធំៗចំនួន១២ចំនុចដែលឯកឧត្តមត្រូវបន្តដឹកនាំ និងដោះស្រាយក្នុងនោះការងារបំរើសេវាសាធារណ និងការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋជាកិច្ចកាចាំបាច់ដែលត្រូវធ្វើបន្ទាន់ផងដែរ ។