សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​តេ​ជោ ស្នើ​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឱ្យ​យោល​យល់​ពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ផល​លំបាក

ភ្នំពេញ៖ ថ្លែង​ក្នុងឱកាស​អញ្ជើញ​ទស្សនកិច្ច និង​បើកសម្ពោធ​សួន​ទឹក «ហ្គា​ឌិន​ស៊ី​ធី» របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា សម្តេច​បានស្នើ​ឲ្យ​ក្រសួង​ហរិ​ញ្ញា​វត្ថុ​បន្ត​ធ្វើការ​ជាមួយ​ធនាគារ រៀបចំ​ឥណទាន​សារជាថ្មី​ចំពោះ​អ្នក​ជំពាក់​ប្រាក់​ទាំងអស់ ដោយ​កុំ​មានការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ និង​រៀបចំ​នូវ​កម្ចី​ឥណទាន​ឡើងវិញ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

«ឥឡូវ​ខ្ញុំ​និយាយ​ដដែល ខ្ញុំ​សុំ​អង្វរករ​ធនាគារ សុំ​អង្វរករ​មីក្រូ​ហរិ​ញ្ញា​វត្ថុ យោគយល់ ចំពោះ​ការលំបាក ក្នុង​ការសង​ប្រាក់​ទៅកាន់​ធនាគារ ហើយ​អំពាវនាវ ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើងវិញ »៕