សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារចំនួន ២ ខ្នង ដែលជាទ្រព្យសម្បត្តិថ្មីបន្ថែមទៀតនៃវិស័យយុត្តិធម៌

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំមួយចំនួននៃក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារចំនួន ២ ដែលជាទ្រព្យសម្បត្តិថ្មីបន្ថែមទៀតនៃវិស័យយុត្តិធម៌។ ទ្រព្យសម្បត្តិថ្មីនេះ នឹងត្រូវប្រើប្រាស់ធ្វើជាអគារពហុបំណងនៃវិស័យយុត្តិធម៌ និងជាទីតាំងថ្មីសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនិងវិជ្ជាជីវៈច្បាប់ ព្រមទាំងការបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ និងយុត្តិធម៌ ក៏ដូចជាប្រើប្រាស់សម្រាប់បំពេញការងារសំខាន់ៗពាក់ព័ន្ធផ្សេងទៀត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អគារថ្មីទាំង ២ ខ្នងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ ហើយអគារទាំង ២ នេះ មានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។