សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ពី សប្បុរសជន

ខេត្តកណ្តាល៖ លោកស្រី​ តឹក​ ស្រី​ បានឧបត្ថម្ភ​អង្ករ​ចំនួន​ ២០តោន​ និង​លោក​ អ៊ុក​ សុពិសិដ្ឋ​ ព្រមទាំង​ភរិយា​ បានឧបត្ថម្ភថវិកាចំនួន​ ១០,០០០​ ដុល្លារអាមេរិក​ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល​ ដេីម្បីយកទៅប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៍​ ជួយដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ និង​រងគ្រោះ​ដោយ​មហន្ដរាយ​ផ្សេងៗ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្លែងនៅក្នុងពិធីទទួលអំណោយ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់លោកស្រី តឹក​ ស្រី​ និង​លោក​ អ៊ុក​ សុពិសិដ្ឋ​ ព្រមទាំង​ភរិយា​ ដែលបាននាំយកអង្ករ និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ។ ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ ។

​នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាន​អំពាវនាវ​ដល់​លោក​ឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​បងប្អូន​សប្បុរសជន​ទាំងអស់​ សូមបន្ត​ជួយឧបត្ថម្ភ​គាំទ្រ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្ដាលបន្តទៀត ដើម្បី​សាខា​មាន​ធនធាន ថវិកា សម្ភារៈ​យកមក​ធ្វើការ​ចែកជូន​ដល់​ប្រជា​ពល រដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ឬ​គ្រោះ​មហន្តរាយ​នានា​បាន​ទាន់ពេលវេលា៕