សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អាគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១កេីត​ ខែមិគសិរ​​ ឆ្នាំ​ខាល​ ព.ស.២៥៦៦​ ត្រូវ​នឹង​​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាព​ នៃសាធារណៈរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍​ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331