សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ ជាចំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ តំណាងកងវិស្វកម្មក្រសួងការពារជាតិ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ៕