សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក​ ចាប នាង អភិបាលនៃគណៈអភិបាលក្រុង​ អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីបេីកការដ្ឋានគម្រោងផ្លូវគ្រួសក្រហមចំនួន ២ខ្សែ​ ប្រវែង ៣.២៧៥ម៉ែត្រ

ខេត្តពោធិ៍សាត់៖ នាព្រឹក​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ ចាប នាង អភិបាលនៃគណៈអភិបាលក្រុង​ បាន​អញ្ជើញ​ជាអធិបតី​ ក្នុង​ពិធីបេីកការដ្ឋានគម្រោងផ្លូវគ្រួសក្រហមចំនួន ២ខ្សែ​ សរុបប្រវែង៣.២៧៥ម៉ែត្រ​ ដែល​ជា​គម្រោងមូល​និធិក្រុង ឆ្នាំ​២០២២​ ជាសមិទ្ធផលថ្មី សម្រាប់បម្រើផលប្រយោជន៍រួមជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិស្វាយមាស សង្កាត់ចំរើនផល មានប្រវែងបណ្តោយ១.៥៣៥ម៉ែត្រនិងទទឹង៤ម៉ែត្រ និងភូមិវត្តហ្លួង សង្កាត់លលកស មានប្រវែងបណ្តោយ១.៧៤០ម៉ែត្រ និងទទឹង៥ម៉ែត្រ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331