សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​ក្រឡាហោម៖ ថ្នាក់ដឹកនាំ​មូលដ្ឋាន ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​រីក​ទៅជា​ធំ

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ណែនាំ​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន មិនត្រូវ​មើលរំលង និង​មើលស្រាល​ចំពោះ​បញ្ហា​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ បើ​មាន​អ្វី​កើតឡើង​ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​វា​រីក​ទៅជា​ធំ​បាន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្លែង​ក្នុង​ពិធី​ស​ម្ពោ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពានដែក​បេ​ឡេ​ទី១  អគារសិក្សា​ពីរ​ខ្នង នៅក្នុង​បរិវេណ​សាលាបឋមសិក្សា ស្វាយព្រៃ និង​អនុវិទ្យាល័យ​ក​ន្ទឺ១ ស្ថិតក្នុង​ស្រុក​បាណន់ ខេត្ដ​បាត់ដំបង សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា “ឥឡូវ​យើង​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ច្រើន ប៉ុន្តែ​ខ្ញុំ​សុំ​សង្កត់ធ្ងន់ថា នៅ​មូលដ្ឋាន​របស់​យើង កន្លងទៅ​វា​មាន​យន្តការ ដែល​ហៅថា យន្តការ​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធតុលាការ យើង​កំពុង​ពង្រឹង។ សព្វថ្ងៃនេះ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​នេះ​ជាការ​ល្អ​ណាស់ ហើយ​កន្លងមក​យើង​មាន​វេទិកាសាធារណៈ គឺជា​យន្តការ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា” ។

សម្ដេច​ក្រឡាហោម៖ ថ្នាក់ដឹកនាំ​មូលដ្ឋាន ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​រីក​ទៅជា​ធំ

សម្ដេច​ក្រឡាហោម៖ ថ្នាក់ដឹកនាំ​មូលដ្ឋាន ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​រីក​ទៅជា​ធំ

សម្ដេច​ក្រឡាហោម​បាន​ថ្លែង​បញ្ជាក់ថា “រដ្ឋាភិបាល​មួយ​ខ្លាំង គឺ​រដ្ឋាភិបាល​នោះ អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​គាំទ្រ បើ​រដ្ឋាភិបាល​គ្មាន​ប្រជាពលរដ្ឋ​គាំទ្រ រដ្ឋាភិបាល​នោះ​មិន​ខ្លាំង​ទេ ។ យើង​ខិតខំ​ប្រមូល​បញ្ហា​ឱ្យបាន​អស់ ហើយ​ដោះស្រាយ ឱ្យបាន​អស់ ឬ​ឱ្យបាន​ច្រើន ក្នុង​ដែន​សមត្ថកិច្ច​របស់​យើង បើ​ដឹង​ហើយ​មិនត្រូវ​ទុកចោល​ឡើយ ហើយ​ការដោះស្រាយ​គឺ​ត្រូវ​ប្រកាន់​ភាពយុត្តិធម៌ នោះ​វា​នឹង​សុខ​សប្បាយ​ហើយ” ៕