សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទីសាធារណៈ

ភ្នំពេញ៖ ក្នុងឱកាស​នៃ​ថ្ងៃ​ឈប់សម្រាក​សង​រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៧ ដល់​ថ្ងៃទី២១សីហា ឆ្នាំ២០២០នេះ អាជ្ញាធរ​ខេត្តសៀមរាប សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ កម្មវិធី​កម្សាន្ត​នានា ដើម្បី​ជាការ​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​ចូលមក​ទស្សនា​ខេត្តសៀមរាប។ ប៉ុន្តែ​អាជ្ញាធរ មិន​ភ្លេច​ទេ​នូវ​វិធានការ​ការពារ បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ-១៩ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះ ក្រុមការងារ​សង្គ្រោះ​បឋម​និង​បន្ទាន់​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​ទីសាធារណៈ​ក្នុង​បរិវេណ​រៀបចំ​កម្មវិធី​ផ្សារ​ទឹក និង​ការ​ជិះទូក​កម្សាន្ត​នៅ​មាត់​ស្ទឹង​សៀមរាប។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទីសាធារណៈ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទីសាធារណៈ

លោក ហួត សូ​នី ប្រធាន​ក្រុមការងារ​សង្គ្រោះ​បឋម​និង​បន្ទាន់​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុង​កម្មវិធី​សម្រាក​សៀមរាប​នេះ គឺ​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព ទេសចរណ៍ ជា​ចម្បង ដោយ​ក្រុមការងារ​សង្គ្រោះ​បឋម និង​បន្ទាន់​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប បាន​សហការ​ជួយ​មន្ទី​រ​សុខាភិបាល​ខេត្ត បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទីសាធារណៈ និង​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​ដល់​អ្នក​គ្រប់គ្នា​ទាំងអស់​ដែល​ចូលមក​កម្សាន្ត នៅក្នុង​កម្មវិធី​នេះ។ ហើយ​បើ​មាន​ករណី ចាំបាច់​ក្រុមការងារ​និង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីសាធារណៈ​នេះ នឹងធ្វើ​ឡើង ពីរលើក​ទៅ​បី​លើក​ក្នុង មួយថ្ងៃ ប៉ុន្តែ​បើ​គ្មានអ្វី​ចាំបាច់​ទេ គឺ​បាញ់​តែមួយ​លើក​ទេ​ក្នុង​មួយថ្ងៃ។ ដោយឡែក សម្រាប់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​ដល់​អ្នក​គ្រប់គ្នា​ទាំងអស់​ដែល​ចូលមក​កម្សាន្ត គឺ​ធ្វើជា​ប្រចាំ។

លោក​បាន​បន្តថា ក្រុមការងារ​នេះ បាន​ចែកចេញ​ជាច្រើន​ក្រុម​ដោយ​ក្រុម​របស់​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​ទទួលខុសត្រូវ​នៅ​បរិវេណ​កម្មវិធី​នៅ​មាត់​ស្ទឹង​សៀមរាប​និង​ខាង​មន្ទីរ​សុខាភិបាល​ទទួលបន្ទុក​នៅ​កន្លែង​តាំងពិព័រណ៍​និង​នៅ​ផ​ប​ស្ទ្រិ​ត។

ចំពោះ​វិធានការ​ការពារ​ជំងឺឆ្លង កូ​វីដ១៩ របស់​សហភាព​សហព័ន្ធ​យុវជន និង​អាជ្ញាធរ​ខេត្តសៀមរាប​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​អ្នកទេសចរ​ជាតិ បាន​សម្តែង​នូវ​ការពេញចិត្ត និង​កក់ក្តៅ ដោយ​ពួក គាត់​បាន​អះអាងថា អាជ្ញាធរ​ខេត្តសៀមរាប ធ្វើ​បានល្អ​បំផុត៕