នៅ​ព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​អនាម័យ ដោយ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ការពារ​នូវ​ជំងឺឆ្លង​សកល​គឺ​វីរុស កូ​វីដ-១៩ ។

«សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ?

សំខាន់​នៅពេលនេះ សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ-១៩ អោយសោះ។

ថ្មីៗនេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ១៥ នាក់​ទៀត ដែលមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែល​កំពុង​ដាក់អោយ​ព្យាបាល​ជាបន្ទាន់។ មកទល់ពេលនេះ នៅក្នុង​ប្រទេស​យើង​គឺមាន​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន ១៥៦ នាក់ ដែល​បាន​ព្យាបាល​ជាសះស្បើយ ១៣៣នាក់។ ជំងឺ​កូ​វីដ-១៩ គឺ​នៅតែ​ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​អោយសោះ ហើយ​សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​អោយបាន​ត្រឹមត្រូវ។

ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួល​បានការ​អនុ​ញ្ញា​ត្តិ​អោយ​បើក​ដំណើរការ ជាពិសេស​មន្ទី​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែមាន​ទឹក​អាល់កុល ចឹ​ល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួមទាំង​អ្នកជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួង​ស​ខា​ភិ​បាល​អោយបាន​ខ្ជាប់ខ្ជួន។

សូម​ជូនពរ​បងប្អូន​ធ្វើដំណើរ​មាន​សុខ​សុវត្ថិភាព នឹង​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ-១៩ទាំងអស់គ្នា» ៕

Leave a Reply

Your email address will not be published.