សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួងសុខាភិបាល៖ អ្នកជា​សះស្បើយ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន០៦នាក់​ទៀត ខណៈ​អ្នក​ឆ្លង​ថ្មី​មិនមាន​នោះទេ (ថ្ងៃនេះ)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ១៩ ចំនួន ០៦នាក់ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ថ្មី​នោះទេ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ដូចខាងក្រោម៖

* បុរស​អាយុ ២៣ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយ​ព្រៃ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​កាតា ដោយ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។

* បុរស​អាយុ ៥៧ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​ការកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​បានធ្វើ​ដំណើរ​មកពី​សហរដ្ឋអាមេរិក ដោយ​ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។

* បុរស​អាយុ២៣ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរ​បង្អែក​ព្រះ​នរោត្តម សីហនុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ។

* បុរស​អាយុ ២៦ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន ០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរ​បង្អែក ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ។

* បុរស​អាយុ ២៦ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ១ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មកពី ប្រទេស​ឥណ្ឌូណេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរ​បង្អែក​នរោត្តម​សីហនុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ។

* បុរស​អាយុ ២៧ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អំពិល ឃុំ​បុស១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មកពី ប្រទេស​ឥណ្ឌូណេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរ​បង្អែក ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅ​កម្ពុ​ជាម​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ១៩ សរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និង​បុរស ២១៩នាក់) ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន២៥៩នាក់ (ស្រី៥៣នាក់ និង​បុរស២០៦នាក់) និង អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប១៤នាក់៕