រដ្ឋសភា​សម្រេច​អនុម័ត​លើ​ច្បាប់​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម

ភ្នំពេញ៖ សមាជិក​រដ្ឋសភា​ចំនួន១១៦រូប នៃ​ចំនួន​សមាជិកសភា​ទាំងអស់​បាន​លើកដៃ​អនុម័ត លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

ការអនុម័ត​សេចក្តីព្រាងច្បាប់​ទាំងនេះ​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី៥នីតិកាល​ទី៦ នា​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​សមាជិក សមាជិកា​រដ្ឋសភា ចូលរួម​ចំនួន១១៦រូប នៃ​ចំនួន សមាជិកសភា​ទាំងអស់។

ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន តំណាង​រដ្ឋាភិបាល​ក្នុងការ​ការពារ​សេចក្តី​ព្រាង ច្បាប់​នេះ បាន លើកឡើងថា ពិធីសារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម នេះ ជា​ឯកសារ​បច្ចេក​ផ្លូវច្បាប់ ដែល​បាន​កត់​ត្រាទុក​យ៉ាង​លម្អិត​ខ្សែ ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម និង​អមដោយ​ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត១ លើ ២៥០០០ចំនួន៩២ផ្ទាំង ដែល​បាន​រំលេច​បង្គោល​ព្រំដែន​នៅលើ​ផៃ​ន​ដី និង​មាន​កត់ត្រា និយាម​ការច្បាស់​លាស់ ដើម្បី​កត់សម្គាល់ សមិទ្ធផល៨៤ភាគរយ ដែល​ប្រទេស​ទាំងពីរ សម្រេច បានរួម និង​ឧបសម្ព័ន្ធ៤ទៀត​ដូចជា៖ តារាង​ចុះ​លេខ​បង្គោល​ព្រំដែន។ តារាង និយាម​ការ​និង​រយៈកម្ពស់​បង្គោល​ព្រំដែន។ តារាង​រាយ​នាម​កម្មសិទ្ធិ​ដី​កោះ នៅតាម​ខ្សែ ព្រំដែន​ផ្លូវទឹក។ តារាងបញ្ជី​កំណាត់​ព្រំដែន​ដែល​ពុំទាន់​ធ្វើ​បញ្ចប់​ការ​ខណ្ឌសីមា និង​បោះ បង្គោល​ព្រំដែន។

ឯកឧត្តម​បន្តថា យោងតាម​ស​ន្និ​សញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បានបញ្ចប់​ការធ្វើ​ឯកសារ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ទទួលយក​លទ្ធផល​ចំនួន៨៤ភាគរយ នៃ​ខ្សែ​ព្រំដែន​រួម និង​ផែនទី​ឧបសម្ព័ន្ធ ឋានលេខា​ព្រំដែន​គោក​ខ្នាត១/២៥០០០ ចំនួន៩២ផ្ទាំង ដែល​បាន ចុះហត្ថលេខា​នៅ ថ្ងៃទី៥ខែតុលា ឆ្នាំ២០១៩ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម។ ក្នុងនោះ​ភាគី​ទាំងពីរ​ខណ្ឌសីមា​ព្រំដែន​បាន​ប្រវែង១០៤៥គីឡូម៉ែត្រ និង​បោះបង្គោល ព្រំដែន​ធំ​បាន ចំនួន៣១៥បង្គោល បង្គោល​ខណ្ឌសីមា​ព្រំដែន​បាន​ចំនួន១៥១១បង្គោល បង្គោល​តម្រុយ​ព្រំ ដែន​បាន​ចំនួន២២១បង្គោល និង​ចំណុច​ពិ​សេ ស​ចំនួន១០០០សរុប​មាន ចំនួន៣០៤៧បង្គោល​នៅលើ​ដី​និង​នៅលើ​ផែនទី៕

#អគុណសន្តិភាព

Leave a Comment

Your email address will not be published.