សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​ក្ដីបារម្ភ​ចំពោះ​ព្រឹត្តិការណ៍ ៣វិច្ឆិកា

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លាតត្រដាង​ពី​កង្វល់​ពិតប្រាកដ​របស់​សម្តេច គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នក​ប៉ះពាល់​ទាំងអស់​ក្នុង​ព្រឹ​ត្ត​ការណ៍ ៣វិច្ឆិកា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

តាមរយៈ​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​ជនរួមជាតិ​កាលពី​យប់មិញ សម្តេច​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​និយាយ​សាជាថ្មី​ម្តងទៀត អំពាវនាវ​ចំពោះ​មន្ត្រី និង​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត មិន​ថា​ខ្លួន​ផ្ទាល់​នោះទេ សូម្បីតែ​ប្រពន្ធ​យើង កូន​យើង គឺ​ក៏​ត្រូវតែ​ហ្មត់ចត់ ស្ថិតនៅ​ក្នុងផ្ទះ ព្រោះថា​ប្រពន្ធ និង​កូន​យើង បាន​ប៉ះពាល់​ជាមួយ​យើង​ហើយ»។

សម្តេច​លើកឡើងថា កាលពី​ចុង​សប្តាហ៍​កន្លងទៅ មាន​ភរិយា​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​ហុង​គ្រី បាន​ចូលរួម​ក្នុង​ពិធី​ដែលមាន​មនុស្ស​ច្រើន ដែល​សម្តេច​ថា​នេះ​ជាការ​ធ្វេសប្រហែស​ដ៏​ធំ ដែល​អាចឈាន​ទៅដល់​ការ​អន្តរាយ។

សម្តេច​បញ្ជាក់ទៀតថា «ចង់​បញ្ចប់​ព្រឹត្តិការណ៍ ៣វិច្ឆិកា​ឱ្យបាន​ឆាប់ ជម្រើស​តែមួយគត់​របស់​យើង គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ។ បើ​មិន​ដូច្នោះ​ទេ យើង​អាច​ដើរទៅ​ចម្លង​នៅ​ខាងក្រៅ។ អ្វីដែល​គ្រោះថ្នាក់​ជាងនេះទៀត ការបាត់​ដាន​អ្នក​ខាងក្រៅ​ទៅ​ចម្លង​ដល់ទី​កន្លែងផ្សេងៗ គឺជា​ការចម្លង​ចូល​សហគមន៍ ដោយ​គ្មាន​ដាន​ទាល់តែសោះ។ នោះ​ហើយ​ជា​មហន្តរាយ ដែល​កើត​រីក មិន​ត្រឹមតែ​ក្នុង​រាជធានី​ភ្នំពេញ​ទេ វា​អាច​រីក​រាលដាល​ដល់​ទូទាំងប្រទេស​ទៀតផង»។

ជាមួយគ្នានេះ សម្តេច​តេ​ជោ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ឃ្លាំមើល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ បើ​អនុវត្ត​មិន​ត្រឹមត្រូវ គឺ​នឹង​អញ្ជើញ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល និង​ដែល​មានការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សមត្ថកិច្ច។

សូមជម្រាបថា ព្រឹត្តិការណ៍ ៣វិច្ឆិកា​នេះ គឺ​សម្តេច​សំដៅលើ​មនុស្ស​ដែល​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​រកឃើញ​ផ្ទុក​កូ​វីដ១៩ ហើយ​កំពុង​ត្រូវបាន​ក្រសួងសុខាភិបាល ធ្វើតេស្ត​ជា​បន្តបន្ទាប់។ ការដាក់​ឈ្មោះ ព្រឹត្តិការណ៍ ៣វិច្ឆិកា ក៏​ដើម្បី​ចៀសវាង​នូវ​ការប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ហុង​គ្រី​ផងដែរ៕

#អគុណសន្តិភាព