សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សហរដ្ឋអាមេរិក អាការ​ដុនដាប​ខ្លាំង ស្វាគមន៍​អនាគត​ប្រធានាធិបតី​ថ្មី  ១ថ្ងៃ​មាន​អ្នក​ឆ្លង​កូ​វីដ ជាង ២សែន​នាក់

សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​អង្គារ(ទី១០ វិច្ឆិកា) បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ថ្មី​ប្រចាំថ្ងៃ កើនឡើង​ដល់ ២០១ ៩៦១នាក់ ក្នុងអំឡុងពេល ២៤ម៉ោង​កន្លងមក បំបែក​ស្ថិតិ​ខ្ពស់បំផុត​ជាថ្មី​ម្ដងទៀត គិត​ចាប់តាំងពី​កើតការ​ឆ្លង​រាលដាល​មក។ នេះ​បើតាម​របាយការណ៍​រប​ស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

តួលេខ​ដ៏​ខ្ពស់បំផុត ដែល​ផ្នែក​មួយ ជា​លទ្ធផល​មកពី​ទិន្នន័យ ដែល​រាយការណ៍​យឺត​ពេល កាលពី​អំឡុងពេល​ដើម​សប្ដាហ៍ ហុច​ផល​ឱ្យចំ​នួន​អ្នក​ឆ្លង​មេរោគ​របស់​សហរដ្ឋអាមេរិក កើនឡើង​ដល់ ១០ ២៣៨ ២៤៣នាក់ និង​ស្លាប់ ២៣៩ ៥៨៨នាក់ រហូតដល់​ម៉ោង ២០,៣០នាទី ម៉ោង​នៅ​សហរដ្ឋអាមេរិក(ត្រូវ​នឹង​ម៉ោង ៨,៣០នាទី ថ្ងៃ​ពុធ នៅ​កម្ពុជា)។

ក្នុងអំឡុង ២៤ម៉ោង​កន្លងទៅ រកឃើញ​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ បន្ថែមទៀត ១ ៥៣៦នាក់ ខ្ពស់បំផុត​ក្នុង​ជុំ​ប៉ុន្មាន​ខែ​ចុ​ក្រោយ បើទោះជា​សហរដ្ឋអាមេរិក ខំប្រឹង​រើបម្រះ​យ៉ាងខ្លាំង​ក្លា ក្នុងការ​ព្យាយាម​គ្រប់គ្រង​ការឆ្លង​រាលដាល​ក៏ដោយ។

សម្រាប់​កម្រិត​មធ្យម​ប្រចាំ​សប្ដាហ៍​វិញ ពេលនេះ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅក្នុង​សហរដ្ឋអាមេរិក ស្ថិតក្នុង​ចំនួន​ច្រើនជាង ១០០ ០០០នាក់​ក្នុង ១ថ្ងៃ។

ក្រៅពីនេះ ចំនួន​អ្នកជំងឺ​កូ​វីដ-១៩ ដែល​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ក៏​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ដែរ គិត​ចាប់តាំងពី​កើតមាន​ការឆ្លង​រាលដាល​មក​ដូចគ្នា ដោយ​តាមរយៈ​ទិន្នន័យ​របស់ COVID Tracking Project បាន​រកឃើញថា បច្ចុប្បន្ន មាន​អ្នកជំងឺ​ដោយសារ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កំពុង​ព្យាបាល​នៅតាម​មន្ទីរពេទ្យផ្សេងៗទូទាំងប្រទេស ច្រើនជាង ៦០ ០០០នាក់។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បដិសេធ​មិន​ទទួលស្គាល់​ការបរាជ័យ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង កាលពី​ថ្ងៃទី៣ វិច្ឆិកា បាន​ចំអក​ឡកឡាយ​អ្នក​ដែល​ពាក់​ម៉ាស់​អនាម័យ​ការពារ មករ​ហូត និង​អាង​ថា មិនយូរប៉ុន្មាន វីរុស​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង។

ខុសពី​លោក ចូ បៃ​ដិ​ន គូប្រជែង​របស់លោក និង​ជា​អនាគត​ប្រធានាធិបតី​បន្ទាប់​នោះ បានប្រកាស​ប្រើ​វិធានការ​បែប​វាយលុក​ខ្លាំង​ជាង ដោយ​ក្នុង​សប្ដាហ៍​នេះ បានប្រកាស​ប្រាប់​ប្រជាជន​ទូទាំងប្រទេស​ថា ការពាក់​ម៉ាស់​អនាម័យ​ការពារ បិទបាំង​ផ្ទៃមុខ គឺជា​វិធី​ល្អ​បំផុត តែមួយគត់ ដែល​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​បាន។

Pfizer (ហ្វៃ​ហ្ស៊ើ​រ) ក្រុមហ៊ុន​វេជ្ជ​ភណ្ឌ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក និង​បៃ​អូ​ថេ​ក សម្ព័ន្ធមិត្ត​មកពី​អាល្លឺម៉ង់ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ(ទី9 វិច្ឆិកា) ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​របស់​ពួកគេ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង​លើកចុងក្រោយ កំពុង​បង្ហាញឱ្យឃើញថា វា​ប្រហែល​ជាមាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​ទៅ ៩០% ដែល​នេះ​ជា ភាព​រីកចម្រើន​ដ៏​ធំ​មួយ ក្នុងការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​មួយ​នេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

#អរគុណសន្តិភាព