សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ជប៉ុន-អូស្ត្រាលី រួម​ពិភាក្សា រៀប​ផែនការ​ទប់ទល់​ប្រទេស​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ខាង​យោធា​ក្នុង​ភូមិភាគ

ជប៉ុន-អូស្ត្រាលី រួមពិភាក្សា រៀបផែនការទប់ទល់ប្រទេសចិន ដែលកំពុងពង្រីកឥទ្ធិពលខាងយោធាក្នុងភូមិភាគ

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បរទេស៖ ជប៉ុន-អូស្ត្រាលី រួមគ្នា​ពិភាក្សា រៀប​ផែនការ​ទប់ទល់​ប្រទេស​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ខាង​យោធា​ក្នុង​ភូមិភាគ ព្រមទាំង​ត្រៀម​ការសហការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត។

ជប៉ុន-អូស្ត្រាលី រួម​ពិភាក្សា រៀប​ផែនការ​ទប់ទល់​ប្រទេស​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ខាង​យោធា​ក្នុង​ភូមិភាគ

នៅ​ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០(ម្សិលមិញ) ទីភ្នាក់ងារ​ព័ត៌មាន CNN បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន យ៉ូ​ឈុ​ហ៊ី​ដេ ស៊ូ​ង៉ៈ និង​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នឹង​រួម​ពិភាក្សាគ្នា ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ការពារ ច្បាប់​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​អង្គារ(ទី១៧ វិច្ឆិកា) ដែល​ពាក់ព័ន្ធ​នឹង​ការរៀប​ផែន​សម្ព័ន្ធមិត្ត​សំខាន់ ២ប្រទេស​របស់​សហរដ្ឋ​អាមេរិក យ៉ាង​ល្អិតល្អន់ ដើម្បី​ប្រឆាំង​ឥទ្ធិពល​ដែល​កាន់តែ​កើនឡើង​របស់​ប្រទេស​ចិន​នៅក្នុង​ភូមិភាគ។

ការជួបគ្នា​ក្នុង​គ្រានេះ មាន​គោលបំណង ដើម្បី​សរុប​កិច្ចព្រមព្រៀង​ការចូល​ដល់​រវាង​គ្នា និង​គ្ នា(RAA) រវាង​ប្រទេស​ជប៉ុន និង​អូស្ត្រាលី ដើម្បី​កំណត់​ជុំ​ខាង​ផ្លូវច្បាប់ សម្រាប់​កងកម្លាំង​រប​ស់​គ្នា​ទៅវិញទៅមក ដូចជា​ការធ្វើ​ទស្សនកិច្ច​សិក្សា ការហ្វឹកហាត់ និង​ប្រតិបត្តិការ​ខាង​យោធា។

ជប៉ុន-អូស្ត្រាលី រួម​ពិភាក្សា រៀប​ផែនការ​ទប់ទល់​ប្រទេស​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ខាង​យោធា​ក្នុង​ភូមិភាគ

សន្ធិសញ្ញា​នោះ ប្រើពេល​វេលា​ក្នុង​ការចរចា ៦ឆ្នាំ ដោយ​នឹងត្រូវ​ផ្ដល់​សត្យា​ប័ន ដោយ​ស្ថាប័ន​និតិ​បញ្ញត្តិ ដែលជា​កិច្ចព្រមព្រៀង​ច្បាប់​ដំបូង​គេ សម្រាប់​ប្រទេស​ជប៉ុន ចាប់តាំងពី​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុងឋានៈ​កងកម្លាំង​ក្នុង​ឆ្នាំ១៩៦០ ដែល​អនុញ្ញាតឱ្យ សហរដ្ឋអាមេរិក អាចដាក់​មូលដ្ឋាន​នាវាចម្បាំង យន្តហោះ​ប្រដេញ និង​កងកម្លាំង​ច្រើន​ពាន់​នាក់ ក្នុង​បរិវេណ​ដែនដី​របស់​ជប៉ុន ដែលជា​ផ្នែក​មួយ​របស់​សម្ព័ន្ធមិត្ត​ខាង​កិច្ចការ​យោធា និង​ជា​មូលដ្ឋានគ្រឹះ​របស់​សន្តិសុខ​ក្នុង​ភូមិភាគ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​កន្លងទៅ លោក ចូ បៃ​ដិ​ន អនាគត​ប្រធានាធិបតី របស់​សហរដ្ឋអាមេរិក បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ​លោក ស៊ូ​ង៉ៈ ដោយ​លោក​បៃ​ដិ​ន បាន​ថ្លែងថា គណៈ​គ្រប់គ្រង ដែល​នឹង​ចូលមក​បំពេញ​តួនាទី​របស់​ក្រុមការងារ​របស់លោក នឹង​សង្កត់ធ្ងន់​លើ​ការរក្សា​ការសហការ ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ។

ជប៉ុន-អូស្ត្រាលី រួម​ពិភាក្សា រៀប​ផែនការ​ទប់ទល់​ប្រទេស​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ខាង​យោធា​ក្នុង​ភូមិភាគ

ជប៉ុន និង​អូស្ត្រាលី កំពុង​សាង​សម្ព័ន្ធភាព​ដ៏​ជិតស្និទ្ធ​ខ្លាំង​ឡើង ដោយសារតែ​ក្ដីកង្វល់ ដែលមាន​រួមគ្នា ពាក់ព័ន្ធ​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​ភូមិភាគ រួមទាំង​កិច្ចការងារ​ខាង​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បណ្ដុំ​កោះ​នៅក្នុង​ប៉ា​ស៊ី​ហ្វ៊ិ​ក​ខាងកើត។ ជាពិសេស​ការធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​កោះ​ដែលមាន​វិវាទ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត។ ចំណែក​ក្នុងការ​ឆ្លើយតប​ជាមួយ​ប្រទេស​ចិន​វិញ បានធ្វើឱ្យ កាលពី​ខែតុលា​កន្លងទៅ លោក​ស៊ូ​ង៉ៈ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី ដើម្បី​បង្កើន​សម្ព័ន្ធភាព ជាមួយ​សម្ព័ន្ធមិត្ត​សំខាន់​ក្នុង​តំបន់​អាស៊ី​ខាងកើត​ឆៀង​ខាងត្បូង ដែល​គេ​សន្និដ្ឋានថា វៀតណាម និង​ឥណ្ឌូនេស៊ី អាច​នឹងចូលរួម​ក្នុង​ក្រុម​ដែល​មិន​ផ្លូវការ “ខ្វ​ដ” (Quad) ដែរ ដែល​បច្ចុប្បន្ន​មាន​ប្រទេស​សមាជិក៤ គឺ ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និង​ឥណ្ឌា។

ជប៉ុន-អូស្ត្រាលី រួម​ពិភាក្សា រៀប​ផែនការ​ទប់ទល់​ប្រទេស​ចិន ដែល​កំពុង​ពង្រីក​ឥទ្ធិពល​ខាង​យោធា​ក្នុង​ភូមិភាគ

កាលពីពេល​មុននេះ ក្នុង​ឆ្នាំ២០១៣ ជប៉ុន និង​អូស្ត្រាលី បាន​ឯកភាពគ្នា​ក្នុងការ​ចែករំលែក​ឧបករណ៍​ខាង​យោធា រហូតមកដល់​ឆ្នាំ២០១៧ មានការ​ព្រមព្រៀង​គ្នាប​ន្ថែ​ម​ទៀត ក្នុង​ការរួម​ចែករំលែក​អាវុធ​យុទ្ធោបករណ៍ ដែល​អូស្ត្រាលី ជា​ប្រទេស​ដែលមាន​អំណាច​ខាង​កិច្ចការ​យោធា ដ៏​សំខាន់​ក្នុង​ភូមិភាគ ខណៈពេល​ជាមួយគ្នា ទោះជា​ក្រោយ​សង្គ្រាមលោកលើកទី២ ជប៉ុន​បាន​ខកខាន​ពី​ការធ្វើ​សង្គ្រាម​ក្ដី តែ​គេ​អាច​និយាយបានថា កងកម្លាំង​ការពារ​ខ្លួនឯង​របស់​ជប៉ុន ក៏​ជា​កង​កម្លាំងយោធា​មួយ​ដែល​ធំ​បំផុត និង​ទាន់សម័យ​បំផុត​ក្នុង​ទ្វីបអាស៊ី ដែលមាន​ភាព​ត្រៀម​រួចជាស្រេច និង​ពោរពេញ​ទៅដោយ​យន្តហោះ​ចម្បាំង យន្តហោះ​ប្រដេញ នាវាមុជទឹក នាវា​ផ្ទុក​យន្តហោះ និង​ថែមទាំង​ទើបនឹង​បង្កើត​អង្គភាព​ជំនាញ​លើគោក និង​ក្នុង​ទឹក ដែលមាន​ការជួយ​បង្ហាត់​ពី​កង​នាវិក​យោធិន​សហរដ្ឋអាមេរិក​ទៀតផង៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

#អរគុណសន្តិភាព