សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កាន់អំណាច​បានតែ ៥ថ្ងៃ ប្រធានាធិបតី​ស្ដីទី ប៉េ​រូ ប្រកាស​ចុះចេញ​ពី​តំណែង ក្រោយ​ប្រជាជន​ធ្វើបាតុកម្ម​ជិត ១សប្ដាហ៍

កាន់អំណាចបានតែ ៥ថ្ងៃ ប្រធានាធិបតីស្ដីទី ប៉េរូ ប្រកាសចុះចេញពីតំណែង ក្រោយប្រជាជនធ្វើបាតុកម្មជិត ១សប្ដាហ៍

បរទេស៖ ទីភ្នាក់ងារ​ព័ត៌មាន CNN បាន​រាយការណ៍​កាលពី​ថ្ងៃទី១៦ វិច្ឆិកា ម្សិលមិញ​ថា លោក ម៉ា​នូ​អេ​ល មេ​រី​ណូ ប្រធានាធិបតី​ស្ដីទី​នៃ​ប្រទេស​ប៉េ​រូ បាន​លាឈប់​ពី​តំណែង កាលពី​ថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា បន្ទាប់​ស្ថិតនៅក្នុង​អំណាច​បានត្រឹមតែ ៥ថ្ងៃ។ ជាការ​សម្រេចចិត្ត ក្រោយ​កើតមាន​ការធ្វើ​បាតុកម្ម​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស ជិត ១សប្ដាហ៍ ដើម្បី​ប្រឆាំង​ការដក​លោក​អតីត​ប្រធានាធិបតី ម៉ា​ទីន វិ​ស្កា​រ៉ា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

“ខ្ញុំ​ត្រូវ​ការឱ្យ​មនុស្ស​ទូទាំងប្រទេស​ដឹង​ថា ខ្ញុំ​សុំ​លា​ចេញពី​តំណែង​ប្រធានាធិបតី យ៉ាង​មិនអាច​ប្រែប្រួល​បាន ហើយ​ខ្ញុំ​សូម​ទាមទារ​សន្តិភាព សាមគ្គីភាព ឱ្យចូល​ឆ្ពោះ​មករក​ជនជាតិ​ប៉េ​រូ​គ្រប់រូប ក្ដី​ព្យាយាម​របស់ខ្ញុំ​នៅ​ជាមួយ​ប៉េ​រូ ហើយ​ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​អំណាច​របស់ខ្ញុំ ដើម្បី​ធានា​ការបន្ត​រដ្ឋធម្មនុញ្ញ និង​ដើម្បីឱ្យ​សភា​កំណត់ ដើម្បីឱ្យ​ប្រទេស​ប៉េ​រូ​ដំណើរការ​ឆ្ពោះទៅមុខ​បាន”

ក្នុងការ​ថ្លែង​ក្នុង​ទូរទស្សន៍​លើកចុងក្រោយ​បំផុត លោក​មេ​រី​ណូ បាន​ថ្លែងថា សមាជិក​គណៈរដ្ឋមន្ត្រី​គ្រប់រូប បានដាក់​ពាក្យសុំ​លាឈប់ នៅពេល​វិបត្តិ​បាន​ធូរស្រាល តែ​សាមីខ្លួន​បាន​តាំងចិត្ត​ឱ្យ​បណ្ដា​រដ្ឋមន្ត្រី​ទាំងនោះ​ស្ថិតនៅក្នុង​តំណែង​បន្តទៀត រហូតដល់​ស្ថានការណ៍​នឹង​ធូរស្រាល ដើម្បី​ចៀសវាង​អំណាច​សុញ្ញកាស។

អាន់​ឌី​ណា ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប៉េ​រូ ក៏បាន​រាយការណ៍​ផងដែរ​ថា សមាជិក​គណៈរដ្ឋមន្ត្រី​យ៉ាងតិច ៨រូប បានដាក់​ពាក្យសុំ​លាឈប់ កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ការលាឈប់​របស់លោក​មេ​រី​ណូ។ សភា បានស្នើ​ប្រជុំ​ធំ ក្នុង​ថ្ងៃ​ជាមួយគ្នា ដើម្បី​ពិភាក្សា​រឿង​ការតែងតាំង​ប្រធានាធិបតី​ថ្មី  ចំណែកឯ​កំណត់​ការ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី នឹង​ប្រារព្ធ​ឡើង​នៅក្នុង​ខែមេសា ឆ្នាំក្រោយ។

លោក​មេ​រី​ណូ ធ្លាប់​ធ្វើជា​ប្រធានរដ្ឋសភា មុននឹង​បានទទួល​ការតែងតាំង​ជា​ប្រធានាធិបតី​ស្ដីទី បន្ទាប់ពី​សភា​បាន​ដក​សេចក្ដីទុកចិត្ត​ពី​លោក​អតីត​ប្រធានាធិបតី វី​ស្កា​រ៉ា ដោយសារ​ការសង្ស័យ​ទុច្ចរិត និង​ពុករលួយ កាលពី​ថ្ងៃ​ចន្ទ​ទី៩ វិច្ឆិកា តែ​លោក​អតីត​ប្រធានាធិបតី វី​ស្កា​រ៉ា បាន​បដិសេធ បណ្ដាលឱ្យមាន​ការមិន​ពេញចិត្ត​ពី​សំណាក់​ប្រជាជន ដែល​ចេញមក​ធ្វើបាតុកម្ម​ទូទាំងប្រទេស និង​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ អស់​រយៈពេល ៦យប់​ជាប់​គ្នា។

ធ្វើឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ២នាក់ និង​រងរបួស ៩៤នាក់ ចំណែក​ការិយាល័យ​អយ្យការ បាន​បើក​ការស៊ើបអង្កេត​រឿងក្ដី​ការស្លាប់​របស់​ជនរងគ្រោះ​ទាំង ២នាក់​នោះ​ហើយ ខណៈ​ការិយាល័យ​អ្នកពិនិត្យ​កិច្ចការងារ​ប្រទេស​ប៉េ​រូ កំពុង​តាមដាន​ការធ្វើ​បាតុកម្ម និង​ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើ​ឧស្ម័ន​ទឹកភ្នែក និង​គ្រាប់កាំភ្លើង​កៅស៊ូ បំបែក​បាតុកម្ម។

ក្រុមបាតុករ មកពី​គណបក្សនយោបាយ​ប្រឆាំង និង​ផ្នែក​ប្រជា​សង្គម បាន​ហៅ​ការដក​លោក​អតីត​ប្រធានាធិបតី វី​ស្កា​រ៉ា ថា ជាការ​ដណ្ដើម​អំណាច​ដោ​យ​ក្រុម​និតិ​បញ្ញត្តិ និង​មិន​ទទួលស្គាល់​លោក​មេ​រី​ណូ ជា​ប្រធានាធិបតី​ថ្មី​ឡើយ និង​ទាមទារ​ឱ្យ​ចុះ​ចេញពី​តំណែង​ទៀតផង។

ទាំងអស់នេះ លោក​មេ​រី​ណូ បាន​ក្លាយជា​ប្រធានាធិបតី​ប្រទេស​ប៉េ​រូ ទី៣ហើយ ដែល​ស្ថិតនៅក្នុង​តំណែង​បាន​តិចជាង ៥ឆ្នាំ ដោយ​កាលពីពេល​មុននេះ លោក​ធ្លាប់ជា​អនុ​ប្រធានាធិបតី​កាល​ឆ្នាំ២០១៨ ក្នុងសម័យ​រដ្ឋាភិបាល​អតីត​ប្រធានាធិបតី ប៉េ​ដ្រូ ប៉ា​បូល ឃូ​ឈិន​ស្គី ដែល​លាឈប់​ពី​តំណែង​ក្រោម​បទចោទប្រកាន់​ថា ទុច្ចរិត ពុករលួយ និង​ត្រូវ​រង​ការប្ដឹង​ផ្ដល់​ដើម្បី​ដក​ចេញពី​តំណែង៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព