សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

បន្ទាន់!! “វ៉ាក់សាំង ម៉ូ​ឌើ​ណា” ទទួលបាន​ជោគជ័យ ព្យាបាល​កូ​វីដ-១៩ បាន​លទ្ធផល​ជិត ៩៥% ក្នុងដំណាក់កាល​សាកល្បង!

បន្ទាន់!! “វ៉ាក់សាំង ម៉ូ​ឌើ​ណា” ទទួលបាន​ជោគជ័យ ព្យាបាល​កូ​វីដ-១៩ បាន​លទ្ធផល​ជិត ៩៥% ក្នុងដំណាក់កាល​សាកល្បង!

បរទេស៖ ក្រុមហ៊ុន បៃ​អូ​ថេ​ក ម៉ូ​ឌើ​ណា (Moderna) ដែលមាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ (ទី១៦ វិច្ឆិកា)ថា វ៉ាក់សាំង​ម៉ូ​ឌើ​ណា ទទួលបាន​ជោគជ័យ​ក្នុងការ​ព្យាបាល បាន​ដល់​ទៅ ៩៤,៥% ពី​ការសាកល្បង​ក្នុងដំណាក់កាល​ទី៣ និង​មាន​ផែនការ​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​អង្គការ​អាហារ និង​ថ្នាំ​សហរដ្ឋអាមេរិក (FDA) អនុម័ត​ឱ្យ​អាច​ប្រើ​វ៉ាក់សាំង​នេះ ដើម្បី​ការព្យាបាល​បន្ទាន់ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

CNN ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ (ទី១៦ វិច្ឆិកា) ថា ក្រុមហ៊ុន ម៉ូ​ឌើ​ណា ក្លាយជា​ក្រុមហ៊ុន​ផលិត​ឱសថ​ទី២ នៅក្នុង​សហរដ្ឋអាមេរិក ដែល​បានប្រកាស​ភាពជោគជ័យ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ជាង ៩០% ។

ដោយ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្នុង​របាយការណ៍​រប​ស់ AFP ដែល​ចេញ​មកពី លោក Stephane Bancel ស៊ី អ៊ី អូ របស់​ម៉ូ​ឌើ​ណា បាន​បញ្ជាក់ថា “លទ្ធផល​វិជ្ជមាន​នេះ បានមកពី​ការវិភាគ​ជា​លើកដំបូង​របស់​ដំណាក់កាល​សាកល្បង​លើក​ទី៣ ដែល​បាន​អះអាង​ពី​ការទទួលបាន​ជោគជ័យ​ខាង​គ្លីនិក​វិទ្យា ជា​លើកដំបូង​ថា វ៉ាក់សាំង​របស់​យើង អាច​ការពារ​ជំងឺ​កូ​វីដ-១៩បាន រួមទាំង​ជំងឺ​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ​ទៀតផង”

សារព័ត៌មាន​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា ក្រុមហ៊ុន​បៃ​អូ​ថេ​ក ម៉ូ​ឌើ​ណា បាន​បញ្ជាក់ថា វ៉ា់ក់សាំង​កូ​វីដ-១៩ របស់​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ ៩៤,៥% ក្នុងការ​ការពារ​ជំងឺ​កូ​វីដ-១៩ ។

ចំណែក​អ្នកជំនាញការ​ផ្នែក​ជំងឺរាតត្បាតវិទ្យា​សហរដ្ឋអាមេរិក និង​ជា​សមាជិក​ម្នាក់ ក្នុងចំណោម​សមាជិក​ក្រុម​កូ​វីដ-១៩ របស់​មន្ទីរ​សេត​វិមាន លោក​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វៅ​ស៊ី បានបង្ហាញ​ការយល់ឃើញ​ក្នុង​រឿងនេះ​ថា “គឺជា​លទ្ធផល​ដែល​គួរឱ្យ​រំភើបចិត្ត​មែនទែន” និង​បាន​បន្ថែមថា “វា​គឺជា​រឿង​ដែល​ល្អ​ខ្លាំងណាស់ លំដាប់ ៩៤,៥% អាច​រាប់បាន​ថា ជា​អ្វីដែល​អស្ចារ្យ​ខ្លាំងណាស់”

សារព័ត៌មាន​នៅក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា ម៉ូ​ឌើ​ណា បានដឹង​ដំណឹង​ល្អ​នេះ ពី​ទូរទស្សន៍​នៅពេល​រសៀល​ថ្ងៃអាទិត្យ (ទី១៥ វិច្ឆិកា) ពី​សមាជិក​របស់​គណៈ​កម្ម​ការគ្រប់គ្រង​ទិន្នន័យ​សុវត្ថិភាព ដែល​ជាង​អង្គភាព​ឥស្សរៈ។

ក្រុមហ៊ុន​បានធ្វើការ​សាកល្បង​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ចំនួន ១៥០០០នាក់ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ដំបូង បាន​រកឃើញថា មនុស្ស​ទាំងនោះ​បានទទួល​ការចាក់​ថ្នាំ​បន្លំ (Placebo) ជា​ទឹក​សេរ៉ូម ដែល​គ្មាន​ផលប៉ះពាល់​ខាង​វេជ្ជសាស្ត្រ ហើយ​មិន​ប៉ុន្មាន​ខែ​តម​កទៀត គេ​រកឃើញថា មាន​អ្នកចូលរួម​ចំនួន ៩០នាក់​នៃ​អ្នក​ទាំងអស់នោះ ចាប់ផ្ដើម​បង្ហាញ​អាការ​ឈឺ​ដោយ​ជំងឺ​កូ​វីដ-១៩ និង​ពី​ចំនួន​ទាំងអស់នោះ គេ​រកឃើញថា មាន ១១នាក់ ឈឺ​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ។

ឯ​ក្រុម​អ្នកស្ម័គ្រចិត្ត​ក្នុងការ​ស្រាវជ្រាវ ក្រុមទី២ ចំនួន ១៥០០០នាក់​ស្មើគ្នា បានទទួល​វ៉ាក់សាំង​ម៉ូ​ឌើ​ណា និង​តាមរយៈ​ចំនួន​ទាំងអស់នោះ មានតែ ៥នាក់​ប៉ុណ្ណោះ ដែល​ចាប់ផ្ដើម​មាន​អា​ការឈឺ​ជំងឺ​កូ​វីដ-១៩ តែ​គ្មាន​អ្នកណា​ឈឺ​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ​ឡើយ។

ខាង​ក្រុមហ៊ុន​បាន​ថ្លែងថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន មិន​បង្ហាញ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ និង​មាន​ក្រុមតូចៗ ដែល​បានទទួល​វ៉ាក់សាំង​ហើយ បានបង្ហាញ​អាការ​ជំងឺ ដូចជា ចុក​រួយ​តាម​រាងកាយ រួមទាំង​ឈឺក្បាល​ជាដើម។

ទាំងអស់នេះ លោក​ហ្វៅ​ស៊ី បាន​និយាយថា លោក​រំពឹងថា វ៉ាក់សាំង​ម៉ូ​ឌើ​ណា ប្រហែលជា​អាច​ចាប់ផ្ដើម​ត្រូវបាន​ប្រើប្រាស់​បាន ក្នុង​ពាក់កណ្ដាល​ចុងក្រោយ​នៃ​ខែធ្នូ ដោយ​គេ​នាំគ្នា​សន្និដ្ឋានថា ក្រុមមនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​ខ្ពស់ នឹង​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​នឹង​បានទទួល​វ៉ាក់សាំង​នេះ​មុនគេ ខណៈដែល​ប្រជាជន​អាមេរិក ដែល​នៅសល់ រំពឹងថា អាច​នឹង​បានទទួល​ការ​ចែកចាយ​វ៉ាក់សាំង​ក្នុង​រដូវ​ស្លឹកឈើ​លាស់​ឆ្នាំ​ថ្មី៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព