សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួងសុខាភិបាល៖ មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ហើយ​អ្នកជា​សះស្បើយ​ក៏​គ្មាន​ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ប្រកាស​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ហើយ​អ្នកជា​សះស្បើយ​ក៏​គ្មាន​ដែរ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ជាមួយគ្នានេះ នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣វិច្ឆិកា បាន​ចំនួន ២៨សំណាក់​បន្ថែមទៀត ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​វិភាគ និង​ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ទាំងអស់។ វត្ថុ​សំណាក​វិភាគ​សរុប​លើក​ទី៣ ដែលមាន​ចំនួន ១៣៥២ គឺ អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ទាំងអស់។

ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​សាជាថ្មី​ជូន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង ព្រឹត្តិការ០៣វិច្ឆិកា ទាំងអស់​ថា៖ សូម​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់​ចំនួន ១៤ថ្ងៃ​ដោយ​ត្រី​ម​ត្រូវ ហ្មត់ចត់​ជាទីបំផុត និង​ធ្វើតេស្ត​លើក​ទី៤ឡើងវិញ​ឱ្យបាន​គ្រប់គ្នា ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ-១៩ ចូលក្នុង​សហគមន៍​ជាយថាហេតុ៕

#អរគុណសន្តិភាព