សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​កែប ចង់​អភិវឌ្ឍន៍​ឧទ្យាន​ជាតិ​កែប ទៅជា​កន្លែង​ក​ម្រាក និង​លំហែរ​សម្រាប់​មនុស្ស​ចាស់

កែប  ៖ តំបន់​ឧទ្យាន​ជាតិ​កែប គឺជា​បេះដូង​ទេសចរណ៍​នៃ​ខេត្ត​កែប មាន​ចម្ងាយ ២,៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ជា​ប្រភេទ​រមណីយដ្ឋាន​ធម្មជាតិ​សម្រាប់​ដើរ​កម្សាន្ត និង​ថតរូប ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​តំបន់​ឧទ្យាន​ជាតិ​កែប បាន​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យនៅ​ស្នាក់​កម្សាន្ត​តំបន់​នោះ​ផងដែរ ក្រៅពីនោះ​តំបន់​នេះ​ក៏​ធ្លាប់មាន​ប្រវត្តិ ជា​តំបន់​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ ដូចជា​ចតុប្បាទ​បក្សាបក្សី​សម្បូរបែប​ប្រកបដោយ​ជីវសាស្ត្រ​ចម្រុះ និង​សោភ័ណភាព​ទេសភាព​ស្រស់បំព្រង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មាន​គម្រោង​ដាក់​តំបន់​ឧទ្យាន​ជាតិ​នេះ កែច្នៃ​ទៅជា​កន្លែង​សម្រាក់លំហែ​សម្រាប់​មនុស្ស​ដែលមាន​វ័យចាស់ ដោយសារតែ​តំបន់​នេះ មាន​អំណោយផល​ល្អ​ទៅលើ​ធម្មជាតិ​បរិស្ថាន ហើយ និង​មាន​ផាសុខភាព​ល្អ ដោយ​ទាំងនេះ​ពិតជា​មាន​ផល​ល្អ សម្រាប់​មនុស្ស​ចាស់ ឬ​និវត្តន៍​ជន​ទូទាំង​ពិភពលោក ក្នុងការ​មក​សម្រាកលំហែ​ក្នុង​រយៈពេល​ណាមួយ។

លោក​បន្តថា នេះ​គ្រាន់តែ​ជា​ចក្ខុវិស័យ​នៅឡើយ យ៉ាងណាក៏ដោយ​លោក​ស្វាគមន៍ និង​លើកទឹកចិត្ត អ្នកវិនិយោគ​ទាំងឡាយណា ដែលមាន​ចំណាប់អារម្មណ៍​លើ​គម្រោង​មួយ​នេះ។

ទោះបីជា​យ៉ាងណាក៏ដោយ ឧទ្យាន​នេះ​នៅតែ​ទទួល​ប្រជាពលរដ្ឋ​គ្រប់​ភេទ គ្រប់​វ័យ គ្រប់​ជាន់ថ្នាក់​ឱ្យមក សម្រាក​កម្សាន្ត គ្រាន់តែ​គំនិត​ផ្តូ​ច​ផ្តើម​នេះ ធ្វើយ៉ាងណា​ឱ្យ​ស៊ី​នឹង​មនុស្ស​ដែលមាន​វ័យ​ចំណាស់ ទាំង​ជាតិ និង​អន្តរជាតិ ជាជាង​ក្រុមមនុស្ស​ផ្សេងទៀត។

គួរ​បញ្ជាក់ថា ឧទ្យាន​ជាតិ​កែប​មាន​ផ្ទៃដី ៥.០០០ហិកតា មាន​ព្រំប្រទល់​ខាងជើង​ជាប់ នឹង​ផ្លូវជាតិ​លេខ១៦ ខាងត្បូង​ជាប់​នឹង​ឆ្នេរសមុទ្រ ខាងកើត និង​ខាងលិច​ជាប់​នឹង​ផ្លូវជាតិ​លេខ ១៦។ នៅ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ត្រូវបាន​សម្រេច និង ប្រកាស​ដាក់​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះរាជក្រឹត ដែល​ឡាយព្រះហស្ត​ដោយ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​វរ្ម័ន៕