សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កម្ពុជា-សហភាព​អឺរ៉ុប​ពង្រឹង​ពាណិជ្ជកម្ម-វិនិយោគ​ទ្វេ​គី ដើម្បី​ស្តារ​សេដ្ឋកិច្ច​បង្ករ​ដោយ​វិបត្តិ​កូ​វី-១៩

ភ្នំពេញ៖ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ លោក ប៉េ​ត្រូ​ស ស៊ូ​ម៉េ​លី​ស (Petros Sourmelis) ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ។កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​ត្រៀម​សម្រាប់​កិច្ចប្រជុំ​របស់​អនុ​ក្រុម​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-សហភាព​អឺ​រុ​ប​លើក​ទី១១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាម​ប្រព័ន្ធ​វីដេអូ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានធ្វើ​បច្ចុប្បន្នភាព​ស្តីពី​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​បានលើកឡើង​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ-១៩ លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ។ កិច្ចពិភាក្សា​នេះ​ក៏បាន​ផ្លាស់ប្តូរ​បច្ចុប្បន្នភាព​ស្តី​ពី​វិធានការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​បរិបទ​កូ​វីដ-១៩ ការធ្វើ​វិសោធនកម្ម​ច្បាប់​កម្ពុជា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​និង​វិនិយោគ ការចរចា​របស់​កម្ពុ​ជា​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ពហុភាគី ការវិវត្ត​នៃ​របៀបវារៈ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផលប៉ះពាល់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម​លើ​កម្ពុជា ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ពិសេស​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ ព្រមទាំង​បញ្ហា​មួយចំនួនទៀត ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់​អនុ​ក្រុម​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា​នេះ។

ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​ពន្យល់ថា ផលប៉ះពាល់​កើតចេញពី​វិបត្តិ​កូ​វីដ-១៩ បានធ្វើឱ្យ​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មានការ​ថយចុះ ដោយសារ​ការបិទ​ទីផ្សារ​ក្នុងស្រុក និង​ការកាត់បន្ថយ​ការប្រើប្រាស់​ក្នុងស្រុក៕

#អរគុណសន្តិភា