សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួង​ការងារ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ និង​បាត់បង់​ការងារ​ធ្វើ​ដោយ​កូ​វីដ-១៩

ភ្នំពេញ៖ កម្មករនិយោជិត​ដែល​បាន​ព្យួរការងារ និង​បាត់បង់​ការងារ​ធ្វើ ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩  ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) វគ្គ​ពិសេស​មាន​រយៈពេល ៤ខែ (ព្រឹក-ល្ងាច) ដោយ​ឥត​បង់ថ្លៃ​លើ​មុខជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​មួយចំនួនសំខាន់ៗដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចុះ​នៅ​ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹង​ទៀតថា ក្នុងអំឡុងពេល​បណ្ដុះបណ្ដាល​សិក្ខាកាម​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២០ម៉ឺន​រៀល ក្នុង​មួយខែ​សម្រាប់​ចំណាយ​លើ​ការហូបចុក និង​ស្នាក់នៅ។

តាម​ក្រសួង កម្មករនិយោជិត​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​សៀវភៅ​ការងារ និង​ប័ណ្ណ​សំគាល់​កម្មករ និយោជិត​ខ្មែរ កាត​សំគាល់​ខ្លួន និង​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ធ្វើការ​ចុះឈ្មោះ​ចូលរៀន​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដូច​មាននៅ​ក្នុង​ឧបសម្ព័ន្ធ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ លោក ទេព សេង​ហ៊​ន ០១៧ ៧៤៧ ៧៧៣ /០១០ ៧៤៧ ៧៧៣ និង​ង លោក សំរិត វី ០១២ ៦២២ ៧៦៧ ៕

#អរគុណសន្តិភាព