សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សេចក្តីជូនដំណឹង ស្តីពី​ការប្រកួតប្រជែង​ប្លង់​ស្ថាបត្យកម្ម “វិថី​លក់​ម្ហូបអាហារ”

ខេត្តកំពង់ធំ៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​មាន​កិត្តិយស​សូម​ជម្រាបជូន​និស្សិត​ឆ្នាំ​ទី៣ ទី៤  និង​ទី៥ ឬ​បញ្ចប់​ការសិក្សា​រួចហើយ​ក្តី ដែលមាន​ជំនាញ​ស្ថាបត្យកម្ម នគ​រូប​នី​យ​វិទ្យា ទេសចរណ៍ ឬ​ជំនាញ​ពាក់ព័ន្ធ មេត្តា​ជ្រាបថា ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្ត​ស្តង់ដារ “សេវាកម្ម​តូប​លក់​ម្ហូបអាហារ” (Street Food) ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​ដាក់ចេញ​នូវ​កម្មវិធី “ប្រកួតប្រជែង​ប្លង់​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ” (Street Food) នៅ​ខេត្តកំពង់ធំ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព​សេវាក​ម្ ម​និង​អនាម័យ​សុវត្ថិភាព​ម្ហូបអាហារ​តាម​ដងផ្លូវ​ក៏ដូចជា​ការបង្កើត​នូវ​ផលិតផល​ទេសចរណ៍ថ្មីៗដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​អំពី​ជីវភាព​រស់នៅ វប្បធម៌ ប្រពៃណី របស់​ប្រជាជន​នៅតាម​តំបន់ និង​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការទទួលបាន​នូវ​មុខរបរ​ទទួលទាន​ពី​វិស័យ​ទេសចរណ៍។

កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការប្រកួតប្រជែង​នឹង​ពាក្យស្នើសុំ​ចូលរួម “ប្រកួតប្រជែង​ប្លង់​ស្ថាបត្យកម្ម​វិថី​លំ​ហូប​អាហារ” (Street Food) ទីតាំង​សម្រាប់​ការរៀបចំ “វិថី​លក់​ម្ហូបអាហារ” (Street Food) ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្លង់​ស្ថាបត្យកម្ម​របស់ “វិថី​លក់​ម្ហូបអាហារ” ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង សូម​ទំនាក់ទំនង​មកកាន់​មន្ត្រី​បច្ចេកទេស តាមរយៈ​លេខ​ទូរស័ព្ទ ០១០ ៣៤ ៤១ ៥១៕

#អរគុណសន្តិភាព