សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កូ​វីដ-១៩៖ ក្មេងៗឆ្លង​កូ​វីដ-១៩ នៅ​អាមេរិក​កើន​ជាង ១លាន​នាក់​ហើយ

បរទេស៖ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ សមាគមន៍​នៃ​បណ្ឌិត្យសភា​គ្រូពេទ្យ និង​មន្ទីរពេទ្យ​កុមារ​អាមេរិក បានប្រកាសថា​ម ក​ដល់ពេលនេះ​កុមារ​ជាង​មួយ​លាន​នាក់ ហើយ​ដែលមាន​អាយុ​ក្រោម ១៨ ឆ្នាំ

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​កូ​វីដ-១៩ នៅ​ទូទាំង​សហរដ្ឋអាមេរិក​ចាប់តាំងពី​ចាប់ផ្តើម​មាន​ជំងឺ​រាតត្បាត​មក។

សារព័ត៌មាន BBC បានចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយបាន​សរសេរថា គិត​ត្រឹម​ថ្ងៃទី ១២ ខែវិច្ឆិកា កុមារ​សរុប​ចំនួន ១ ០៣៩ ៤៦៤ នាក់ បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ-១៩ ហើយ​ក្នុងនោះ​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍ ដែល​បញ្ចប់ទៅ​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ដល់​ទៅ ១១១ ៩៤៦ ដែល​វា​មាន​ចំនួន​ច្រើនជាង​ករណី​នៃ​សប្តាហ៍​ណា​ណា​ទាំងអស់។

តាម​ការបញ្ជាក់​របស់​លោក​ដុក​ទ័​រ Sally Goza ដែលជា​ប្រធាន​នៃ​បណ្ឌិតសភា​គ្រូពេទ្យ និង​មន្ទីរពេទ្យ​កុមារ​អាមេរិក បាន​និយាយថា «តាមរយៈ​បទពិសោធ​របស់ខ្ញុំ​ជាង ៣ទសវត្ស​មកហើយ ខ្ញុំ​មិនដែល

បានឃើញ​វិ​រុស​ណា​ដែលមាន​ល្បឿន​ឆ្លង​ចូល​សហគមន៍​យ៉ាង​ឆាប់រហ័ស​បែបនេះ​នោះទេ» ៕

#អរគុណសន្តិភាព