សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កសិករ​មានសង្ឃឹម​ហើយ ៖ តម្លៃ​ដំឡូង​មី​ចាប់ផ្តើម​ឡើងថ្លៃ

ភ្នំពេញ៖ ចាប់ពី ខែ វិច្ឆិកា នេះ ទៅ  ការប្រមូល ផល ដំឡូង មី ចាប់ផ្តើម ហើយ  នៅតាម បណ្តា ខេត្ត មួយ ចំនួន ខណៈ ពេល ដែល តម្លៃ ដំឡូង មី ឆ្នាំនេះ  កើនឡើង បន្តិច  ទោះបី បរិមាណ  នៃ ការប្រមូល ផល រំពឹងថា  ថយចុះ  ដោយសារ រង ផល ប៉ះពាល់ ពី គ្រោះទឹកជំនន់ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក សាយ សុផាត ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ប៉ៃលិន   បាន ឲ្យ​ដឹង នៅ រសៀល ថ្ងៃទី ១៦ វិច្ឆិកា ម្សិលមិញ​នេះ ថា ទីផ្សារ ដំឡូង មី ក្នុង ខេត្ត ប៉ៃលិន  ឆ្នាំនេះ  ល្អ ជាង ឆ្នាំមុន ដោយ តម្លៃ នៅពេលនេះ  សម្រាប់ ដំឡូង មី ស្រស់ មានតម្លៃ ២ បាត  ស្មើនឹង ប្រមាណ  ២៦០ រៀល  ក្នុង មួយ គីឡូ និង ដំឡូង ស្ងួត  ( ក្រៀម ) មានតម្លៃ ៦ ទៅ ៧ បាត  ឬ ស្មើនឹង ប្រមាណ ៧៨០ ទៅ ៩១០ រៀល ។  ខណៈដែល ឆ្នាំ កន្លងទៅ  ដំឡូង មី ស្រស់ មានតម្លៃ តែ ១ ទៅ ១ កន្លះ បាត ឬ ស្មើនឹង ជាង ១០០ រៀល ប៉ុណ្ណោះ ។

ចំណែក ដំឡូង មី ក្នុង ខេត្តបាត់ដំបង  ប្រហែល ៨០ ភាគរយ  ត្រូវបាន ឈ្មួញ ប្រមូល ទិញ យក ទៅ ប្រទេស ថៃ  ដោយ តម្លៃ បច្ចុប្បន្ន  សម្រាប់ ដំឡូង មី ស្រស់ ថ្លៃ ២៨០ រៀល ក្នុង មួយ គីឡូ ដំឡូង ក្រៀម ថ្លៃ ៨៧០ រៀល ក្នុង មួយ គីឡូ ។  នេះ បើ យោងតាម លោក គឹម ហួត ប្រធាន មន្ទីរ ពាណិជ្ជកម្ម ខេត្តបាត់ដំបង ។ លោក  បាន បញ្ជាក់ថា ទឹកជំនន់ កាល ពី​ពេល កន្លងទៅ  បានធ្វើឱ្យ ផ្ទៃដី ដំឡូង មី ទូទាំង ខេត្ត រង ការខូចខាត ប្រមាណ  ៣៥ ទៅ ៤០ ភាគរយ នៃ ផ្ទៃ សរុប ។

យោងតាម របាយការណ៍ ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ  ការនាំចេញ ដំ ឡូ មី ស្រស់ របស់ ប្រទេស កម្ពុជា  មាន បរិមាណ ១,៧ លាន តោន និង ដំ ឡូ មី ចំណិត  ប្រមាណ ១,២ លាន តោន  ត្រឹម រយៈពេល ៩ ខែ ឆ្នាំ ២០២០  ទៅ ប្រទេស ថៃ និង ប្រទេស វៀតណាម ។  ចំណែក ការនាំចេញ ម្សៅ ដំ ឡូ មី វិញ មាន បរិមាណ ១២ ពាន់ តោន  ទៅកាន់ ប្រទេស ឥណ្ឌា ចិន  ប៊ែ ល ហ្សិ ក ហូ ឡង់  ប៉ា គី ស្ថាន ឆែក ក្រូ អាត និង អី តា លី ៕

#អរគុណសន្តិភាព