សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាមេរិក ធ្វើតេស្ត​ប្រព័ន្ធ​ការពារ​អាកាស ដោយ​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប ICBM បាន​ជោគជ័យ​ជា​លើកដំបូង

បរទេស៖ ទូរទស្សន៍ CNN បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​មុន មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាចម្បាំង​របស់​កងទ័ព​ជើង​ទឹក​អាមេរិក បានទទួល​ជោគជ័យ ក្នុងការ​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ICBM ជា​លើកដំបូង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ការធ្វើ​តេស្ត​សមត្ថភាព​លើក​នេះ មានន័យថា អាមេរិក​អាចមាន​សមត្ថភាព​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ក៏ដូចជា​ការគំរាមកំហែង​ដ៏​មាន​សក្តានុពល ពី​ប្រទេស​ជា​គូសត្រូវផ្សេងៗ ដូចជា​កូរ៉េខាងជើង ជាដើម​បាន។

គួរឱ្យ​ដឹង​ដែរ​ថា កងកម្លាំង​យោធា និង​កង​នាវិក​អាមេរិក ដែល​ស្ថិតនៅលើ​នាវា USS John Finn បាន​បាញ់​ស្ទាក់ចាប់ និង​បំផ្លាញចោល​នូវ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM ដោយ​ប្រើប្រាស់​មី​ស៊ី​ល​ប្រភេទ Missile-3 (SM-3) ដែល​បាញ់​ចេញពី​នាវាចម្បាំង​ខាងលើ។

មី​ស៊ី​ល ICBM ត្រូវបាន​បាញ់​ចេញពី​ទីតាំង​សាកល្បង របស់​យោធា​អាមេរិក Kwajalein Atoll នៅលើ​កោះ Marshall មុនពេល​វា​ត្រូវបាន​បាញ់​ទម្លាក់ចោល​ដោយ Missile-3 (SM-3)ខាងលើ នៅឯ​ភាគ​ឦសាន នៃ​កោះ Hawaii៕

#អរគុណសន្តិភាព