សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្ត​កែប ចាប់ផ្តើម​សាងសង់​ផ្លូវ​កៅស៊ូ ១ខ្សែ​ទៀត ជួយ​សម្រួល​ចរាចរណ៍​ពលរដ្ឋ ក្នុង​តំបន់ និង​ទាក់ទាញ​ទេសចរ

កែប ៖ ផ្លូវ​ថ្មី ១ខ្សែ ប្រវែង ៣៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៣៣ ទៅ​ផ្លូវជាតិ​លេខ ៣៣A ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុង-ខេត្ត​កែប នឹងត្រូវ​បានចាប់ផ្ដើម​ជួសជុល​ជាថ្មី ឱ្យ​ល្អប្រសើរ​ជាង​មុន។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០  លោក  អ៊ុក ថា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត តំណាង​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​កំណត់​អ័ក្ស​កំណត់​ទំហំ​ផ្លូវ និង​សម្របសម្រួល ដោះស្រាយ​ផលប៉ះពាល់​តាម​បណ្ដោយ​ផ្លូវ ដែល​ត្រូវអនុវត្ត​គម្រោង​ជួសជុល​ផ្លូវលំ ១ខ្សែ ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។

លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ផ្លូវលំ ១ខ្សែ មាន​ប្រវែង​សរុប ៣៦០០ម៉ែត្រ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៣៣ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ ៣៣ A  ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវបាន​ចាប់ផ្ដើម​ជួសជុល និង​កែលម្អ ឱ្យ​ក្លាយជា​ផ្លូវ​ប្រភេទ DBST ដែលមាន​ទទឹង ១០ម៉ែត្រ។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ដោយ​គម្រោង​ជួសជុល​ផ្លូវ​នេះ ត្រូវ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​របស់​ខេត្ត ក្នុង​ឆ្នាំ២០២០ តែ​យើង​មានលទ្ធភាព​ជួលជុល  និង​ចាក់​ជា​ប្រភេទ​ផ្លូវ DBST តែ​ក្នុង​ប្រវែង ២៦០០ម៉ែត្រ និង​ទទឹង ១០ ម៉ែត្រ​ប៉ុណ្ណោះ ដោយឡែក ប្រវែង​ដែល​នៅសល់ យើង​នឹងដាក់​ប​ញ្ជូ​ល​ទៅក្នុង​គម្រោង​អាទិភាព​ឆ្នាំក្រោយ​ទៀត។

លោក​អភិបាលរង បាន​បន្ថែមទៀតថា ប្រទេស​យើង​មាន​សន្តិភាព​សព្វថ្ងៃ ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម ការឯកភាព​ជាតិ​ពេញលេញ ក្នុង​រយៈពេល​ជាង ២ទសវត្សរ៍​ចុងក្រោយ​នេះ ទើប​យើង​មានឱកាស​អភិវឌ្ឍ​ខេត្ត​របស់​យើង តាមរយៈ​ការសាងសង់​ផ្លូវ​គមនាគមន៍ សាលារៀន មន្ទីរពេទ្យ ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​ប្រជាជន​ជារួម។ ទាំងអស់នេះ ជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ប្រែក្លាយ​ខេត្ត​កែប ឱ្យ​ក្លាយជា​ខេត្ត​ទេសចរណ៍ មាន​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ក្នុងន័យ​សម្រួល​ការធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​របស់​យើង៕

#អរគុណសន្តិភាព