សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កម្ពុជា-ដា​ណឺ​ម៉ាក នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ផ្នែក​ការទូត​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី

ក្រុង​បាងកក៖ ទោះបីជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដូចគ្នា​ក្ដី ប៉ុន្តែ​កម្ពុជា និង​ដា​ណឺ​ម៉ាក បាន​សន្យា​បន្ត​ពង្រឹង​វិស័យ​ការទូត​សេដ្ឋកិច្ច​បន្ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈដែល​ទឹកប្រាក់ នៃ​ការដោះដូរ​ពាណិជ្ជកម្ម កាលពី​ឆ្នាំ២០១៩ សម្រេចបាន​ជាង ៣០០លាន​ដុល្លារ​អាមេរិក។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ការសន្យា​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី១៧ ខែសីហា ឆ្នាំ២០២០ នៅក្នុង​ជំនួប​ពិភាក្សា និង​សម្តែង​ការគួរសម រវាង​ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ថៃ និង​ឯកឧត្តម ច​ន ថូរ​ហ្គា​ដ (Jon Thorgaard) ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក​ថ្មី ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​និវាសដ្ឋាន នៅក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ដា​ណឺ​ម៉ាក និង​បាន​ជម្រាប ឯកឧត្តម ច​ន ថូរ​ហ្គា​ដ ពី​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត ក្នុងការ​ជំរុញ​វិស័យ​ការទូត​សេដ្ឋកិច្ច ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ ព្រមទាំង​យុទ្ធសាស្ត្រ ថៃ​បូក១ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ ឱ្យ​ចូលទៅ​កម្សាន្ត និង​ធ្វើ​ធុរកិច្ច​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។

ជាការ​ឆ្លើយតប ឯកឧត្តម ច​ន ថូរ​ហ្គា​ដ បាន​ជម្រាបជូន ឯកឧត្តម អ៊ូ​ក សោភ័ណ អំពី​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ-១៩ ពី​មនុស្ស​ទៅ​សត្វ​ស្ការ (Mink) ដែល​ចិញ្ចឹម​នៅតាម​កសិដ្ឋាន ធ្វើឱ្យប៉ះពាល់​ដល់​ការនាំចេញ ពី​ដា​ណឺ​ម៉ាក​មក​កម្ពុជា។ បែបនេះ​ក្តី ប្រមុខ​ការទូត​រូបនេះ បានបង្ហាញ​សុទិដ្ឋិនិយម និង​ការប្តេជ្ញាចិត្ត​បន្ត​ជំរុញ​វិស័យ​ការទូត​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​នានា រាប់ទាំង​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ដោយសារតែ​ឯកឧត្តម ជា​ប្រធាន​ក្រុម​ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក នៃ​ប្រទេស​ចំនួន ១៧ទៀត​ក្នុង​តំបន់​អាស៊ាន៕

#អរគុណសន្តិភាព