សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អបអរសាទរ! លទ្ធផលធ្វើតេស្តលើកទី៤ បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ពុំមានឆ្លងជំងឺកូវីដ-១៩ទេ

ភ្នំពេញ ៖  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី៤ ដែលជា​លើកចុងក្រោយ គឺ​ល្អ​ណាស់​សម្រាប់​សម្តេច និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​ដែល​បានបង្ហាញ​ច្បាស់​ថា​អវិជ្ជមាន​កូ​វីដ-១៩ ពោលគឺ​ពុំមាន​ឆ្លង​ជម្ងឺ​ដ៍​កាច​សាហាវ​នេះ​ទេ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

យោងតាម​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ នា​រសៀល​ថ្ងៃទី ១៨  ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី៤ ដែលជា​លើកចុងក្រោយ គឺ​ល្អ​ណាស់​សម្រាប់​សម្តេច និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​ដែល​បានបង្ហាញ​ច្បាស់​ថា​អវិជ្ជមាន​កូ​វីដ-១៩ ពោលគឺ​ពុំមាន​ឆ្លង​ជម្ងឺ​ដ៍​កាច​សាហាវ​នេះ​ទេ។ ដូចនេះ​ចាប់ពី​ថ្ងៃស្អែក ១៩វិ​ច្ឆ​កា២០២០ សម្តេច​នឹង​ចេញទៅ​ធ្វើការ​ឬ ហាត់ប្រាណ​នៅ​ខាងក្រៅ​ដូច​មុន​ថ្ងៃទី៤ វិ​ច្ឆ​កា​ឡើងវិញ តែ​សម្តេច​នៅតែ​មិនទាន់​ឱ្យ កូន​និង​ចៅ​របស់​សម្តេច​មក​ផ្ទះ​របស់​សម្តេច​មួយ​រយះ ទៀត​ដើម្បី​ធានា​ឱយ​ប្រាកដថា​សម្តេច​គ្មាន មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់ខ្ញុំ​នោះឡើយ។ នេះ​ជា​ក្តី​ស្រឡាញ់​ដែល​ឪពុក​និង​ជីតា​ផ្តល់ឱ្យកូនៗនិងចៅៗគឺ​សុវត្ថិភាព របស់កូនៗនិងចៅៗជាទី​ស្រឡាញ់។

ក្នុងពេល​រង់ចាំ​ការធ្វើ​តេស្ត​ចំពោះ​បងប្អូន​ផ្សេងទៀត សម្តេច​អាច​ប្រកាសជូន​ជ្រាបថា​ព្រឹត្តិការណ៍៣វិច្ឆិកា​នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា​ដូចខាងក្រោម៖

១.សម្រាប់​ថ្ងៃ១៩ វិច្ឆិកា ២០២០ មាន​រាជធានី​ភ្នំពេញ​ចំនួន១៥៦៩នាក់ (មាន​ជនជាតិ​ហុង​គ្រី​ចំនួន៥នាក់)ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន៤នាក់ ក្នុងនោះ​ជាសះស្បើយ១នាក់ និង៣នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ.សូ​វៀត​ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង។ ខេត្តកណ្តាល​ចំនួន៦៧នាក់ ខេត្តពោធិសាត់​ចំនួន៤០នាក់ ខេត្តព្រៃវែង​ចំនួន

២៣ នាក់ ខេត្តកំពង់ធំ​ចំនួន៣នាក់។

២.សម្រាប់​ថ្ងៃ២១វិច្ឆិកា២០២០ គឺ​ខេត្តកំពង់ឆ្នាំង​ចំនួន១១នាក់។

៣.សម្រាប់​ថ្ងៃ២៣វិច្ឆិកា មាន​ខេត្ត​កែប ចំនួន១៨នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០នាក់ ខេត្តកំពង់ចាម​ចំនួន១នាក់។

៤.សម្រាប់​ថ្ងៃ ២៥វិច្ឆិកា ២០២០មាន​ខេត្ត ព្រះវិហារ​ចំនួន២០នាក់ ខេត្តរតនគិរី​ចំនួន១០នាក់។

សម្តេច​តេ​ជោ បាន​កើន​រំលឹក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មិនទាន់​ដល់​ថ្ងៃ​ត្រូវ​បញ្ចប់​ត្រូវ​ណែ​នាំឱ្យ​បងប្អូន​ឱយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱយបាន​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​ប្រឈម​នឹង​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ​ឡើងវិញ ព្រោះ​ផ្នែក​សុខាភិបាល​កំណត់​រយៈពេល១៤ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​យក​សំណាក​ដំបូង​មក​ធ្វើតេស្ត។

ការដែល​យើង​អាច​ប្រកា​សបិទ​បញ្ចប់​បាន គឺ​នៅត្រង់​យើង​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត១៨០២នាក់​នៅតាម​រាជធានី ខេត្ត​ចំនួន១១ ដែលមាន​ការពាក់ព័ន្ធ​ការធ្វើ​តេស្ត​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល១៤ថ្ងៃ ដែល​បញ្ហា​នេះ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល។

ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍៣វិច្ឆិកា ពិតជា​ធំធេង​នឹង​ស្មុ​គ្រ​ស្មាញ​ក្នុងការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត ស្រុក ខ័​ណ្ឌ ក្រុង ឃុំ សង្កាត់ និង​ភូមិ​ជាច្រើន

ដែល​លំបាក​ដល់​ការស្វែងរក។ ប៉ុន្តែ​ដោយ​ការដឹកនាំ​ត្រឹមត្រូវ មានការ​ខិតខំ មាន​សាមគ្គីភាព​និង​សហ​ការណ៍​ល្អ​យើង​អាចធ្វើ​បាន​ដោយ​រកឃើញ​គ្រប់​មនុស្ស​ពាក់ព័ន្ធ​មិនឱ្យ​បាត់ដាន​ដែលជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍​បង្ក​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​យើង។

បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេលនេះ​ក៏ដូចជា​ពេលកន្លងមក​គឺ​ស្ថិតនៅលើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល​នឹងមាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​មុខសញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ។

ឆ្លៀត​យក​ឱកាស​នេះ សម្តេច​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួអង្គ​ពាក់ព័ន្ធ ពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ហ៊ាន​ប្រឈម​ចំពោះ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់។ សម្តេច​សូម​ផ្ញើជូន​នូវ​ការគោរព​និង​ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដែល​បាន​ខិតខំ​ជួយ​ទៅលើ​ការធ្វើ​តេស្ត​ដោយ​ភាព​ហ្មត់ចត់​នឹង​ការទទួលខុសត្រូវ​ខ្ពស់។

សម្តេច​ក៍​សូម​អរគុណ​ផងដែរ​ដល់​បងប្អូន​ដែល ជាប់​ពាក់​ព​ន្ធ័​ទាំង​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ដែល​បាន​អត់ធ្មត់​រស់នៅ​ដាច់ដោយឡែក​រយះពេល១៤ថ្ងៃ​តាម ល័​ក្ខ​ខ​ណ្ឌ័​តម្រូវ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស​ក័។

បងប្អូន​ជនរួមជាតិ​ជាទីគោរព! ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍៣វិច្ឆិកា​មិនមែន​មានន័យថា​យើង​បញ្ចប់​ការខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ១៩នោះទេ ផ្ទុយទៅវិញ​យើង​ត្រូវខិតខំ​ច្រើនជាង​មុន​ដើម្បី​ទប់ស្កាត់​ឃាដករ​លាក់​មុខ​ដែល​យើង​មើលមិនឃើញ​តាមរយៈ​ការពាក់​ម៉ាស ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព។ល។ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ត្រូវ​ចងចាំ​ថា ប្រជាជន​ក្នុង​លោក​និយាយ​ជារួម​នឹង​ប្រជាជន​កម្ពុជា​និយាយ​ដោយឡែក​ស្អប់​កូ​វីដ១៩ខ្លាំងណាស់ តែ​កូ​វីដ១៩ មិន​ត្រឹមតែ​មិន​ស្អប់​យើង​វិញ​នោះទេ តែ​វា​ថែមទាំង​ស្រឡាញ់​យើង​ទៀតផង​ដែល​ការស្រឡាញ់​របស់​វា​មកលើ​យើង​នឹងធ្វើ​ឱ្យ​យើង​ស្លាប់​ឬ​ខូចខាត​សុខភាព​តែប៉ុណ្ណោះ។ ត្រូវ​ចងចាំ​ថា​ការដែល​កម្ពុ​ជាមាន​មនុស្ស​ឆ្លង​តិច​នឹង​មិនមាន​មនុស្ស​ស្លាប់​មិនមែន​មកពី​យើង​មាន​ឈាម​ជា​ខ្មែរ​អង្គរ​ដែលមាន​ឈាមក្រហម​ពិសេស​អាច​ប្រឆាំង​ជាមួយ​កូ​វីដ១៩បាន​ដូច​មនុ​ស្

ស​ខ្លះ​បាន​អះអាង​នោះទេ (សម្តេច​សង្ឃឹមថា​អ្នកអះអាង​បែបនេះ​នឹងមាន​សេចក្តីក្លាហាន​ពិតប្រាកដ​ចូលទៅ​បំរើ​អ្នក​កើត​កូ​វីដ១៩ ដោយ​មិនមាន​សំភារៈ​ការពារ​ខ្លួន តើ​ឆ្លង​ឬ​មិន​ឆ្លង? ដើម្បី​បានជា​ប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​វិទ្យា​ស្ត្រ​ផង​នឹង​ដើម្បី​កូន​ខ្មែរ​ដែលមាន​ឈាមក្រហម​ពិសេស​មិនបាច់​ការពារ​ខ្លួន​ដូច​សព្វថ្ងៃ​ផង។ប្រសិនជា​អាចធ្វើ​បាន​មែន​អង្គការ​សុខភាព​ពិភពលោក​ប្រាកដជា​ប្រកាស​ទទួលស្គាល់​អ្នក​ថា​ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​កំពូល​គ្មាន​ពីរ​ក្នង​លោក) ។ ឬ​បានមកពី​ការ​កត្តា​អាកាសធាតុ​ដែល​ធ្វើឱយ​កូ​វីដ១៩ មិនអាច​ឆ្លង ចូល​បាន​នោះដែរ។  ជោគជ័យ​របស់​យើង​បានមកពី​ការខិតខំ​រួមគ្នា​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ដែលមាន​ក្រសួងសុខាភិបាល ពិសេស​ក្រុមគ្រូពេទ្យ​ជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធភាព​នឹង​សំខាន់​ជាង​ទៀត គឺ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចូលរួម​អនុវត្តន៍​នូវ​វិធានការណ៍​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដោយ​ក្រសួងសុខាភិបាល ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ចំពោះ​ជនរួមជាតិ​គ្រប់រូប នឹង​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ព្រមទាំង​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជា​ថវិកា​សំភារៈ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ។ យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅ​ឱយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើងវិញ ព្រមទាំង​ធ្វើឱ្យ​សភាព​ការ​គ្រប់ផ្នែក​គ្រប់​វិស័យ​វឹល​ទៅរក​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ៣វិ​ច្ឆ​កា​ឡើងវិញ តែ​ការប្រយុទ្ធ​ជាមួយ​កូ​វីត-១៩នៅតែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើងទាំងអស់គ្នា​ដដែល។

សម្តេច​បាន​បន្ថែមថា ព្រឹត្តិការណ៍៣វិ​ច្ឆ​កា​បាន​បង្រៀន​យើង​បាន​រំលឹក​យើង បាន​ដាស់តឿន​យើង​និង បាន​ណែនាំ​យើង​ឱយមាន​ការ​ប្រុង​ប្រយ័ត​ជានិច្ច​ទើប​អាច​យកឈ្នះ​លើ កូ​វីដ១៩បាន។ត្រូវ​ម្ចាស់ការ​ទប់ស្កាត់​ជាមុន​តាម​វិធី​ការពារ​ប្រសើរ​ជាង​ការ ព្យាបាល។  សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន៕

#អរគុណសន្តិភាព