សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​តេ​ជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៍ ៣វិច្ឆិកា អាច​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នៅ​ទូទាំងប្រទេស

ភ្នំពេញ ៖  សម្ដេច​តេ​ជោ  ហ៊ុន  សែន  បានបញ្ជាក់ នៅក្នុង ហ្វេ​ស​ប៊ុ​ក​ផ្លូវ ការ នៅ​ព្រឹក​ថ្ងៃទី ១៨  ខែវិច្ឆិកា  ឆ្នាំ ២០២០ នេះ ថា  ព្រឹត្តិការណ៍  ៣វិច្ឆិកា អាច នឹង ត្រូវ បិទ​បញ្ចប់ នៅតាម បណ្ដា​រាជធានី-ខេត្ត ទូទាំង ប្រទេស  ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ក្រោយ​ធ្វើ ច​ត្តា​ឡី​ស័ក គ្រប់ តាម​ការ កំណត់  (១៤ថ្ងៃ)។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្ដេច​តេ​ជោ មានប្រសាសន៍ថា  ក្នុងពេល រង់ ចាំ ការ ធ្វើតេស្ត​ចំពោះ​ប ង​ប្អូន ផ្សេង ទៀត  សម្ដេច អាច ប្រកាស ជូន ជ្រាប ថា  ព្រឹត្តិការណ៍ ៣វិច្ឆិកា  នឹង ត្រូវ បិទ បញ្ចប់ ការ ធ្វើ ច​ត្តា​ឡី​ស័ក តាម ពេល វេលា ដូច ខាង ក្រោម ៖

១. សម្រាប់​ថ្ងៃ១៩ វិច្ឆិកា ២០២០ មាន​រាជធានី​ភ្នំពេញ​ចំនួន ១៥៦៩នាក់ (មាន​ជនជាតិ​ហុង​គ្រី​ចំនួន៥នាក់) ដោយ រាប់ទាំង​អ្នក​វិជ្ជមាន៤នាក់ ក្នុងនោះ​ជាសះស្បើយ១នាក់ និង៣នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង។ ខេត្តកណ្តាល​ចំនួន៦៧នាក់ ខេត្តពោធិសាត់​ចំនួន៤០នាក់ ខេត្តព្រៃវែង​ចំនួន ២៣នាក់ ខេត្តកំពង់ធំ​ចំនួន៣នាក់។

២. សម្រាប់​ថ្ងៃ២១វិច្ឆិកា២០២០ គឺ​ខេត្តកំពង់ឆ្នាំង​ចំនួន១១នាក់។

៣. សម្រាប់​ថ្ងៃ២៣វិច្ឆិកា មាន​ខេត្ត​កែប ចំនួន១៨នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០នាក់ ខេត្តកំពង់ចាម​ចំនួន១នាក់។

៤. សម្រាប់​ថ្ងៃ ២៥វិច្ឆិកា ២០២០មាន​ខេត្ត ព្រះវិហារ​ចំនួន២០នាក់ ខេត្តរតនគិរី​ចំនួន១០នាក់។

សម្ដេច​តេ​ជោ បញ្ជាក់ថា  ការ ដែល យើង អាច ប្រកាស បិទ បញ្ចប់ បាន  គឺ នៅ​ត្រ ង់​យើង​គ្រប់គ្រង​បា ន​ចំ នួន​មនុស្ស​រហូត ១៨០២នាក់ នៅ តាម​រាជធានី ខេត្ត​ចំនួន១១ ដែលមាន​ការពាក់ព័ន្ធ​ការធ្វើ​តេស្ត និង ការ ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ រយៈ ពេល ១៤ ថ្ងៃ  ដែល បញ្ហា នេះ សម្ដេច បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ ក្រសួងសុខាភិបាល។

សម្ដេច​តេ​ជោ បាន​បន្តទៀត ថា  ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍៣វិច្ឆិកា​មិនមែន​មានន័យថា​យើង​បញ្ចប់​ការខិតខំ ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ១៩នោះទេ ផ្ទុយទៅវិញ​យើង​ត្រូវខិតខំ​ច្រើនជាង​មុន ដើម្បី​ទប់ស្កាត់​ឃាដករ​លាក់​មុខ​ដែល​យើង​មើលមិនឃើញ​តាមរយៈ​ការពាក់​ម៉ាស ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

#អរគុណសន្តិភាព