សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម វ៉ា ថន អញ្ជើញ​សម្ពោធ​សាលាសង្កាត់​អូរ​ឬ​ស្សី និង​សមិទ្ធផល​នានា ក្រុង​ក្រចេះ ខេត្តក្រចេះ

ក្រចេះ ៖  សាលាសង្កាត់​អូរឫស្សី និង​អាគារ​សាលប្រជុំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ប្រីជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ ដោយមាន​ការចូលរួម ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​ស្រុក.ក្រុង.និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក ឈឺ​ន រិ​ទ្ធ ចៅសង្កាត់​អូរ​ឬ​ស្សី បាន​ឲ្យ​ដឹងថា÷ សាលាសង្កាត់​នេះ​បាន​កសាងឡើង​ចាប់ពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ២០២០ មក​ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ជួយឧបត្ថម្ភ ជា​ហូរហែ រួម​និង​សប្បុរសជន​នានា​មួយចំនួនទៀត​នៅក្នុង​ខេត្ត។ លោក​ចៅសង្កាត់ បានឱ្យដឹង​ទៀតថា​អាគារ រដ្ឋបាល​សង្កាត់​ថ្មី​មួយ​ខ្នង​នេះ បាន​សាងសង​រួចរាល់​ទៅតាម​ស្តង់ដារ​រចនាបទ​របៀប​ខ្មែរ ជំនួស​ដោយ​អាគារ​សាលាសង្កាត់​ចាស់ ដែលមាន​សភាព​ទ្រុឌទ្រោម។លោក​ចៅសង្កាត់​បានបញ្ជាក់​ថា÷ក្នុង​ឆ្នាំ២០២០ នេះ រដ្ឋបាល​ខេត្ដ​ក្រចេះ បានសម្រេច​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ ដើម្បី​កសាង​អគារ​រដ្ឋបាល​សាលាសង្កាត់​អូ​ឬ​ស្សី​ចំនួន១ខ្នង រួម​និង​អាគារ​សាលប្រជុំ​ចំនួន១ខ្នង នឹង​បាន​កសាង​ផ្លូវដី​គ្រួស​ក្រហម​ចំនួន១០ខ្សែ ប្រវែង ៦២៣៥m និង​បាន​ដាក់លូ​ចំនួន១១កន្លែង ក្នុង​សង្កាត់​អូរឫស្សី១ អូរឫស្សី២ និង​ភូមិ​ស្រែ​ស្ដៅ ក្នុង​ក្រុង​ក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​មានប្រសាសន៍ថា÷ យើង​មានឱកាស​មកជួប​ជុំគ្នា​ធ្វើ​ពិធី​សម្ពោធ​សាលាសង្កាត់​នាពេលនេះ ក៏​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ បរិបូណ៌​ក្រោម​ការដឹកនាំ​ប្រទេសជាតិ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានការ​អភិវឌ្ឍ​គ្រប់ទិសទី​តំបន់​ដូច្នេះហើយ​យើង​គ្រប់រូប ត្រូវតែ​ចង់ចាំ​និង​អរគុណ​នូវ​គុណូបការៈ ដ៏​ថ្លៃថ្លា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​យើង​បាន​ខិតខំ​តស៊ូ​រំដោះ​ប្រទេសជាតិ តាំងពី​បាត​ដៃទទេ​រហូតមកដល់​បច្ចុប្បន្ននេះ បានប្រែក្លាយ​ប្រទេស ពី​គំនរ​ផេះផង់ ម​កជស​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់។

ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា÷ អាគារ​រដ្ឋបាល​សាលាសង្កាត់​ដែល​យើង​កំពុង​ធ្វើ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ គឺជា​សមិទ្ធផល​មួយ​ដែល​បានរួម​ចំណែក​ក្នុង​ការកសាង ការផ្ដល់សេវា​សង្គម​ជូ​ន​បងប្អូន​ប្រជាព​រដ្ឋ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ.សង្កាត់​ក្នុងតួនាទី​បម្រើ​ភារកិច្ច​មូលដ្ឋាន បម្រើ​ផលប្រយោជន៍​រួម និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូ​ឬ​ស្សី​នេះ​ផ្ទាល់។ មន្ត្រី​សាលាសង្កាត់​មាន​តួនាទី​ជា​ភ្នាក់ងារ​តំណាង​រដ្ឋ ក្រោម​ការចាត់ចែង និង​ការប្រគល់អំណាច​ឲ្យ​អាជ្ញាធរ​រដ្ឋ។ ជាពិសេស​នាពេលថ្មីៗនេះ​ក្រោម​ក្រោម​ការដាក់ចេញ​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​វិវត្តន៍​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដែល​រដ្ឋបាល​សង្កាត់​ជា​អ្នកអនុវត្ត​ដោយផ្ទាល់ ក្នុង​កិច្ចការ​និង​កិច្ចការងារ​នេះ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុមប្រឹក្សា​សង្កាត់ អាជ្ញាធរ​បងប្អូន​ប្រជាព​រដ្ឋ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ការពារ នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នាពេល​កន្លងមក ដោយ​ចូលរួម​ឲ្យ​បាន​សកម្ម មោះមុត ក្នុងការ​យកចិត្តទុកដាក់ ខិតខំ​ដោះស្រាយ បញ្ហា​ក្នុង​មូលដ្ឋាន​សង្កាត់ ឲ្យ​បានល្អ​ប្រសើរ។

ជាពិសេស​ការយកចិត្ត​ទុកដាក់​ថែរក្សា​អនាម័យ ក្នុង​ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ អាកុល ជេ​ល ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ផុតពី​ជំងឺ​កូ​វីដ១៩ ដែលជា​ជំងឺ​រលាក​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​កំពុងតែ​ឆ្លង​រីក​រាលដាល​ជាស​កល។ជា​ចុងក្រោយ​ឯកឧត្តម បានផ្ដល់ វត្ថុ​អនុស្សាវរីយ៍ ជា​អំណោយ​ដល់​ក្រុមប្រឹក្សា​សង្កាត់ ប្រជា​ការពារ​សង្កាត់ និង​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ទាំង នៅ​សារុង​ម្នា​ក់មួយ។

#អរគុណសន្តិភាព