សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អ៊ីតាលី ស្រាវជ្រាវ រកឃើញ​កូ​វីដ-១៩ វិលវល់​ក្នុងប្រទេស មុននឹង​រាលដាល​នៅ​ចិន

អ៊ីតាលី  ៖  លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​មហារីក​ជាតិ (INT) ក្នុង​ទីក្រុង​មិ​ឡាន របស់​ប្រទេស​អ៊ីតាលី ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃអាទិត្យ(ទី១៥ វិច្ឆិកា) បាន​បញ្ជាក់ថា មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​បង្ក​ជា​ជំងឺ​កូ​វីដ-១៩នោះ អាច​វិលវល់​នៅក្នុង​ប្រទេស​អ៊ីតាលី តាំងពី​ខែកញ្ញា ឆ្នាំ២០១៩ ដែលជា​ពេលវេលា ៣ខែ មុននឹង​មេរោគ​វីរុស​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចិន​ជា​លើកដំបូង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បើសិនជា​ទិន្នន័យ​នេះ ជាការ​ពិត នោះ​មានន័យថា មេរោគ​វីរុស​នេះ អាច​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​អ៊ីតាលី ៣ខែ មុន​ប្រទេស​ចិន​រាយការណ៍​ពី​ការរកឃើញ​វីរុស​នេះ​លើកដំបូង​ក្នុង​ខែធ្នូ ២០១៩ និង​យូរ​ដល់​ទៅ ៥ខែ មុន​អ៊ីតាលី​ពិនិត្យ​រកឃើញ​អ្នកជំងឺ​ដំបូង​គេ​ជា​ផ្លូវការ នៅ​ថ្ងៃទី២១ កុម្ភៈ ២០២០។

ការងារ​ស្រាវជ្រាវ​របស់​ស្ថាប័ន​នេះ បាន​បញ្ជាក់ថា ១១,៦ភាគរយ នៃ​អ្នកស្ម័គ្រចិត្ត​សុខភាព​រឹងមាំ ចំនួន ៩៥៩នាក់ ដែល​ចូលរួម​ការសាកល្បង​ពិនិត្យ​ចម្រាញ់​រក​មហារីក​សួត ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់​ខែមីនា ២០២០ មាន​អង្គ​បដិបក្ខប្រាណ(អង់ទីគ័រ)ជំងឺ​កូ​វីដ-១៩ តាំងពី​ខែកុម្ភៈ។ លោក ជិ​អូ​វ៉ាន​នី អា​ផូ​ឡូ​ន អ្នកសរសេរ​របាយការណ៍​របស់​ការងារ​ស្រាវជ្រាវ​លើក​នេះ បាន​ថ្លែងថា មាន​អ្នកជំងឺ​ពី​ការសិក្សា​ស្រាវជ្រាវ​ខាងលើ ឈឺ​តាំងពី​សប្ដាហ៍​ដំបូង របស់​ខែតុលា ឆ្នាំទៅ ចំនួន ៤នាក់ ដែល​នេះ​មានន័យថា ក្រុមមនុស្ស​ទាំងនេះ ឆ្លង​មេរោគ តាំងពី​ខែកញ្ញា​មកម្ល៉េះ។

កាលពីពេល​មុននេះ មណ្ឌល ឡ​ម​បា​ឌី ភាគ​ខាងជើង ដែលមាន​ទី​ក្រុ​មិ​ឡាន ជាទី​ក្រុង​ចម្បង និង​ជាទី​កន្លែង ដែល​កើត​ការឆ្លង​រាលដាល​ដ៏​ធំ​ដំបូង​គេ កាលពី​ចុងខែ​កុម្ភៈ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នកជំងឺ​គ្រុនផ្ដាសាយ​ធ្ងន់ធ្ងរ និង​រលាក​សួត​ច្រើន​ខុស​ប្រក្រតី ក្នុងអំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ២០១៩ ដែល​ការណ៍​នេះ​បង្ហាញថា ជំងឺ​កូ​វីដ-១៩ អាច​វិលវល់​នៅក្នុង​ប្រទេស​អ៊ីតាលី យូរ​ជាង​ដែល​គេ​ធ្លាប់បាន​សន្និដ្ឋាន​ទុក៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព