រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី២៥  វិច្ឆិកាដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន៧

ភ្នំពេញ ៖  កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៦ នៅ​ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន៧ ដែល​ទាក់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស។

សេចក្តីព្រាងច្បាប់​ទាំង៧ ដែល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័ត​ដាក់​ចូលក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លេ​ី​ក​ទី៥  នីតិកាល​ទី៦ ពិភាក្សា​និង​អនុម័ត នោះ​មាន៖

– សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២។

– សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១។

– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក។

– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ៖

. ពិធីសារ​ទី៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ

. ពិធីសារ​ទី៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។

– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី៩ និង​ទី១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម។

– សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ។

– សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.