សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ប្រជាពលរដ្ឋ​ចាស់ជរា ក្រីក្រ ពិការ ងាយ​​រង​គ្រោះ ១៨០គ្រួសារ ទទួល​បាន​​អំណោយ​​ពី​រាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ចាស់ជរា​ក្រីក្រ​ពិការ​ងាយ​រងគ្រោះ​ចំនួន១៨០គ្រួសារ នៅក្នុង​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​អំណោយ​ស្បៀងអាហារ​សម្ភារ​ប្រើប្រាស់ និង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជួយ​រួមចំណែក​ទ្រទ្រង់​ដល់​ជីវភាព​ប្រចាំថ្ងៃ ដែល​កំពុង​រង ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ-១៩នេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួម​នឹង​ក្រុមការងារ​បាន នាំយក​អំណោយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ទៅ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ចាស់ជរា​ក្រីក្រ ពិ​ការងាយ​រងគ្រោះ​ចំនួន១៨០គ្រួសារ​នេះ មកពី​ឃុំ​សឹង្ហ ឃុំ​ច​ង្ហា និង​ឃុំ​សូ​ភី ដែល​ធ្វើឡើង​នៅក្នុង​បរិវេណ វត្ត​សឹង្ហ​ស្ថិតនៅ​ភូមិ​រកា​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយ ក្នុងគ្រួសារៗទទួលបាន អង្ករ  ២០គីឡូក្រាម, មី​ជាតិ ១កេស, មុង ១, កន្ទេល ១, ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ១យួរ និង​ថវិកា ចំនួន១ម៉ឺន​រៀល​ផងដែរ៕

ប្រជាពលរដ្ឋ​ចាស់ជរា ក្រីក្រ ពិការ ងាយ​រងគ្រោះ ១៨០គ្រួសារ ទទួលបាន​អំណោយ​ពី​រាជរដ្ឋាភិបាល