ទឹកប្រាក់​ជាង ១៨លាន​ដុល្លារ បាន​ពី​ការលក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល១១ខែ ឆ្នាំ២០២០

សៀមរាប៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​បានបង្ហាញ​នៅ​ព្រឹក​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ​បញ្ជាក់ថា នៅ​រយៈពេល១១ខែ ឆ្នាំ២០២០ មាន​ភ្ញៀវទេសចរ​បរទេស​ជិត ៤០ម៉ឺន​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ទទួលបាន​ចំណូល​ជាង ១៨លាន​ដុល្លារ។

ដោយឡែក​សម្រាប់តែ​ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១២៣៥នាក់ ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ បាន​ចំណូល​ជាង៥ម៉ឺន​ដុល្លារ។

ចំណូល​ជាង១៨លាន​ដុល្លារ ដែល​បាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ ក្នុង​រយៈពេល១១ខែ​កន្លងមកនេះ ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ជិត ៨០ម៉ឺន​ដុល្លារ​ផងដែរ ដើម្បី​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​នេះ ទាំង៥សាខា​នៅ​ភ្នំពេញ និង​សៀមរាប៕

#អរគុណសន្តិភាព