ក្រសួងសុខាភិបាល សម្រេចយក​ស្តា​ត​អូឡាំពិក និង​ក្រសួងមហាផ្ទៃ ធ្វើជា​កន្លែង​តេស្ត​លើក​ទី២ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បាន​សម្រេចយក​ទីតាំង​ចំនួន​ពីរ​កន្លែង​គឺ ក្រសួងមហាផ្ទៃ និង​ស្តា​ត​អូឡាំពិក សម្រាប់ធ្វើ​តេស​លើក​ទី២ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។

នៅ​រសៀល​ថ្ងៃទី០៣ ខែធ្នូ​នេះ ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ នឹង​អ​ញ្ជឹ​ង​ចុះទៅ​ពិនិត្យមើល​ទីតាំង​ស្តា​ត​អូឡាំពិក ដើម្បី​រៀបចំ​ត្រៀម​ធ្វើតេស្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ដែល​បានកំណត់ និង​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​បានច្បាស់លាស់ ជៀសវាង​ការចម្លង​ណាមួយ​ដល់​ក្រុមគ្រួសារ និង​អ្នកដទៃ៕

#អរគុណសន្តិភាព