ក្រុមការងារ​ក្រសួង បន្ត​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ៖  នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ​អនុវត្ត​ន៏​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដឹកនាំ​ដោយ​ឯកឧត្តម  គុជ  បញ្ញា​សា

អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ក្រសួង មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អភិបាលរងខណ្ឌ៧មករា បាន​ចុះ​ណែនាំ ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​តាមដាន​ដល់​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន​ក្នុងការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ដូចខាងក្រោម  :

១.  ភោជនីយដ្ឋាន  លី​ឡាយ (Ly Lay Restaurant) (មិនទាន់​ទទួលបាន​ឡា​បិ​ល​វិធាន​សុ​វត្តិភាព​ទេសចរណ៍)

២. ភោជនីយដ្ឋាន ថ្មដា (Thmor Da Restaurant) (មិនទាន់​ទទួលបាន​ឡា​បិ​ល​វិធាន​សុ​វត្តិភាព​ទេសចរណ៍)

៣. ភោជនីយដ្ឋាន អាយ​ហ្វូ​ត (I Food Plus Restaurant) (ទទួលបាន​ឡា​បិ​ល​វិធាន​សុ​វត្តិភាព​ទេសចរណ៍)

៤. ហាង​កាហ្វេ​ផាក (Park Caffe) (ទទួលបាន​ឡា​បិ​ល​វិធាន​សុ​វត្តិភាព​ទេសចរណ៍)

ក្នុងនោះ​ផងដែរ ក្រុមការងារ​បាន​ណែនាំ និង​ចែកជូន​សេចក្តីណែនាំ​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ​ដល់​ម្ចាស់  ឬ​តំណាង​អាជីវកម្ម​ឱ្យចូល​រួម​អនុ​វ​ត្ត្ត និង​បំពេញ​ឱ្យបាន​នូវ​ការណែនាំ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

#អរគុណសន្តិភាព