ក្រុមហ៊ុន ហ៊ុន​ទី​ប្តេជ្ញា​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន​ពី ៥០ ទៅ ៣០០ កុង​តឺ​នើ​ក្នុងមួយថ្ងៃៗ

ភ្នំពេញ៖ ក្រុមហ៊ុន HUNTY CO., LTD ដែលមាន​ទីតាំងនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានដាក់​ចេញ​ផែនការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន​ពី ៥០ ទៅ ៣០០ Containers (១ ៥០០ តោន ទៅ ៨ ៤០០ តោន) ក្នុង​មួយថ្ងៃ។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រម​ញ្ញ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី ៤ ខែធ្នូ​នេះ​ឱ្យដឹងថា ការ​បង្ហើប​ពី​ការនាំចេញ​នូវ​ផ្លែស្វាយ​ក្នុង​ក្នុង​ជំ​នួន​ច្រើ​នេះ ក្រោយពី​មាន​មជ្ឈមណ្ឌល – Agricultural Industrial Zone & Economic Zone ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ថ្មី (ល្បឿន​លឿន) ដែលមាន​ចម្ងាយ​ប្រមាណ​ជា ១២៩ គ.ម. ពី​ភ្នំពេញ ត្រូវបាន​កសាង​ហើយ​រួចរាល់ នាពេលខាងមុខ ព្រម​ជាមួយនឹង​លទ្ធភាព​ការផ្គត់ផ្គង់​ស្វាយ​ស្រស់​របស់​កម្ពុជា​ដែល​អាច​ដំណើរការ​ទៅបាន​ល្អ ។

យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុមហ៊ុន​ហ៊ុន​ទី នា​ព្រឹក​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ​បាន​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការនាំចេញ​ស្វាយ​ស្រស់​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន បន្ថែមថា៖

1) ក្រុមហ៊ុន​បាន​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន មួយ Container ដំបូង នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលមាន​ចំនួន ៩៩៥ កន្ត្រក ដែលមាន​ទម្ងន់​សរុប ២៩,៨៥ តោន ហើយ​សង្ឃឹមថា​បាន​ទៅដល់​ប្រទេស​ចិន នា​ថ្ងៃនេះ ។

2) ការដឹកជញ្ជូន​ស្វាយ​ស្រស់​សម្រាប់ Container ទី២ បានចេញ​ដំណើរ​នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ ដែល​បាន​ផ្ទុក​ស្វាយ​ស្រស់​ចំនួន ៩៦០ កន្ត្រក ដែលមាន​ទម្ងន់​សរុប​ចំនួន ២៨,៨ តោន នឹង​អាច​ទៅដល់​ប្រទេស​ចិន នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។

3) សម្រាប់ Container ទី៣ បានចេញ​ដំណើរ នៅ​ព្រឹក​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។

ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមថា៖ ក្នុងការ​រៀបចំ​កិច្ចដំណើរការ ប្រមូល​ផល​ស្វាយ ការរៀបចំ​លៀង​សំអាត ការបែងចែក​ចំណាត់ថ្នាក់​ស្វាយ ការសម្លាប់​សមាសភាព​ចង្រៃ ការ​វេច​ខ្ចប់ ការរៀបចំ​ទុកដាក់​បញ្ចូល​ទៅក្នុង Container និង​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​ចិន គឺ​ពុំមាន​ជួប​ប​ញ្ងា​ប្រឈម​ណាមួយ​នោះទេ អ្វីៗគឺ​បាន​ប្រព្រឹត្ត​ទៅតាម​ផែនការ​ដែល​បានកំណត់៕

#អរគុណសន្តិភាព