សម្តេច​តេ​ជោ៖ ប្រទេស​ណាមួយ​មិន​គួរ​យក​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំងអស់​ថា មកដល់​បច្ចុប្បន្ន​ជំងឺ​កូ​វីដ-១៩បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់​ប្រទេស និង​បានធ្វើឱ្យ​មនុស្ស​រាប់សែន​នាក់​បាត់បង់​ជីវិត។

នៅក្នុង​សុន្ទរកថា​គន្លឹះ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ក​ម្កុ​ជា នៅក្នុង​សម័យប្រជុំ​ពិសេស លើក​ទី៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩» កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅ​បុរី​ញូវយ៉ក​បញ្ជាក់ថា ក្នុងន័យនេះ កម្ពុជា យល់ឃើញថា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ​ឆ្លៀត​យកមកអនុវត្ត​ជា​របៀប​វារ:ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​ខណៈដែល​ជីវិត​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុងស្ថិត​នៅក្នុង​ហានិភ័យ ។

សម្តេច​តេ​ជោ​ថ្លែងថា «ការធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះឡើយ»។

សម្តេច​តេ​ជោ​បន្ថែមថា «ផ្ទុយទៅវិញ សាមគ្គីភាព និង​ឯកភាពគ្នា​ក្នុង​តំន់​និង​ជាស​កល គឺជា​ធាតុ​សកម្ម​មិនអាច​ខ្វះ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​បែបនេះ»៕

សូម​អាន​សុន្ទរកថា​គន្លឹះ​ទាំងស្រុង​នៅក្នុង​សម័យប្រជុំ​ពិសេស លើក​ទី៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩» កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅ​បុរី​ញូវយ៉ក (ត្រូវជា​ព្រឹក​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​ខាងក្រោម​នេះ៖

#អរគុណសន្តិភាព